លោ​ក​បណ្ឌិត​ទូច វណ្ណៈឆ្លើយតប៣ចំ​ណុច​ទៅ​កា​ន់​មនុស្សមួយចំនួន​ដែល​​នៅតែបន្តលើក​យករឿងប័ណ្ណបើ​​កបរម៉ូតូ60 CC​ម​កធ្វើជាប្រធាន​​បទក្នុងបណ្តា​ញសង្គម!

ភ្នំពេញ៖នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ឆ្លើយតបទៅកាន់មនុស្សមួយចំនួន ដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម យ៉ាងដូច្នេះថា ៖ ដោយមើលថា រឿងប័ណ្ណបើកបរម៉ូតូ 60 CC ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងកាលពីពេលថ្មីៗនេះនៅតែបន្តមានអ្នកមួយចំនួនលើកយកមកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម បើទោះបីជាមានការបញ្ជាក់ជាថ្មីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមរយៈឃ្លីបវីដេអូនិងអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជាសាធារណៈ ថាគ្រាន់តែជាសិក្សាប៉ុណ្ណោះ ហើយត្រូវបានអ្នកសារព័ត៌មាននិងអ្នកលេងបណ្តាញសង្គមជាច្រើន យកទៅចុះផ្សាយ និងបង្ហោះជាសាធារណៈព្រោងព្រាតក្តីក៏នៅតែមិនយល់ ឬធ្វើជាមិនយល់។ លើសពីនេះទៅទៀត អ្នកមួយចំនួននោះ ថែមទាំងប្រមាថម៉ាក់ងាយឯកឧត្តមអភិសន្តិបណ្ឌិតស សុខា បែបនេះបែបនោះទៀតផង។ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំយល់ឃើញនិងសូមឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមទាំងនោះ ៣ចំណុចដូចខាងក្រោម៖

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) ។

ទី១. បើគ្រាន់តែចង់បានអ្នកចូលមើលច្រើន គួររកអ្វីដែលមានប្រយោជន៍មកនិយាយមិនគួរបំភ្លៃខុសការពិត និងមិនឲ្យតម្លៃអាយុជីវិតពលរដ្ឋខ្មែរនោះទេ។ 

ទី២. ប្រសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកគ្រាន់តែឲ្យស្ថាប័នពាក់ព័ន្ធសិក្សាតែប៉ុណ្ណោះ មិនទាន់អោយអនុវត្តនៅឡើយ រហូតដល់ចុងឆ្នាំ២០២៣ ទើបប្រមូលរបាយការណ៍ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ មកធ្វើការវាយតម្លៃ។

ទី៣. តើអ្នកលើកឡើងទាំងនោះដឹងទេថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាសព្វថ្ងៃនេះ បានសម្លាប់ពលរដ្ឋខ្មែរ ក្នុង ១ថ្ងៃៗ ប៉ុន្មាននាក់? ជាក់ស្តែងក្នុងខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ពលរដ្ឋខ្មែរ១៣៩នាក់ ក្នុងនោះអ្នកប្រើប្រាស់ម៉ូតូស្លាប់ ១០៩នាក់។ សួរថាតើលុយដែលចំណាយរៀនបើកបរនិងអាយុជីវិត មួយណាសំខាន់ជាង?ជារួមមកការធ្វើកំណែទម្រង់ណាក៏ដោយតែងតែមានការប៉ះពាល់ខ្លះៗសំខាន់បើការធ្វើកំណែទម្រង់នោះ ដើម្បីផលប្រយោជន៍ជាតិរួម គប្បីត្រូវតែធ្វើកំណែទម្រង់។ ចូរចាំថា “ឃើញភ្លើងឆេះតិចតួចមិនពន្លត់ ចាំដល់ភ្លើងឆេះខ្លាំង បាននាំគ្នាទៅពន្លត់ តើបានប្រយោជន៍អី?” មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុង ១ថ្ងៃៗពី ៥ ទៅ ៦នាក់ មិនព្រមទប់ស្កាត់ឬចង់ឲ្យស្លាប់ច្រើនជាងនេះ ទើបទប់ស្កាត់ឬ?














Powered by Blogger.