រុស្ស៊ី​ដា​ក់​​​ឈ្មោះ​ពិរុទ្ធជន​ឧបត្ថម្ភ​ផែន​កា​​រ​ធ្វើ​ឃាត​​លោ​ក​Putin

 ដោយ៖ពុតសាម៉ាត់

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានឧបត្ថម្ភផែនការអ៊ុយក្រែនដើម្បីធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

យោងតាមសារព័ត៌មាន Sputnik នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន Kyrylo Budanov បានបង្ហាញនៅថ្ងៃទី១៣ ខែកក្កដាថា សេវាសម្ងាត់របស់ប្រទេសនេះបានព្យាយាមធ្វើឃាតប្រធានាធិបតីPutin ប៉ុន្តែមិនបានសម្រេច។“កាលពីម្សិលមិញ លោក Budanov ដែលជាមន្ត្រីឈានមុខម្នាក់របស់គៀវ បានទទួលស្គាល់ថា ចារកម្មអ៊ុយក្រែនកំពុងរៀបចំផែនការធ្វើឃាតប្រធានាធិបតីរុស្ស៊ី។ ការធ្វើឃាតនេះត្រូវបានរៀបចំម្តងទៀតជាមួយនឹងលុយរបស់អាមេរិក។ បើគ្មានមូលនិធិទេវានឹងមិនមានសកម្មភាពព្យាបាទនៃចារកម្មកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននិងរដ្ឋាភិបាលក្រុងគៀវជាទូទៅទេ”អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Zakharova បានសរសេរនៅលើប៉ុស្តិ៍ Telegram នៅថ្ងៃទី១៤ខែកក្កដា។លោកស្រី Zakharova បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែប្រើប្រាស់ប្រាក់ដែលផ្តល់ឲ្យទីក្រុងគៀវ ដើម្បីផ្តល់មូលនិធិដល់"ប៉ូលីសនិងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក" ។មន្ត្រី​អាមេរិកនិង​អ៊ុយក្រែន​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​ពី​ភាគី​រុស្ស៊ី​នៅ​ឡើយ​ទេ។ប្រទេសលោកខាងលិចបានបង្កើនជំនួយផ្នែកយោធានិងហិរញ្ញវត្ថុដល់ទីក្រុងគៀវ ចាប់តាំងពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ ២០២២។វិមានក្រឹមឡាំងបានព្រមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកុំឱ្យបន្តផ្គត់ផ្គង់អាវុធដល់ក្រុងគៀវ ដោយនិយាយថា វានឹងធ្វើឱ្យជម្លោះកាន់តែកើនឡើង។ទីក្រុងម៉ូស្គូក៏បានណែនាំផងដែរថា រាល់ទំនិញដែលមានអាវុធសម្រាប់អ៊ុយក្រែននឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ី៕

Powered by Blogger.