ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត មកពី រោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០១កញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសលុបចោលគោរមងារទីប្រឹក្សាឬជំនួយការ មានឋានៈស្មើក្របខ័ណ្ឌណាមួយក្នុងស្ថាប័នរបស់រដ្ឋ។
|
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ |
បន្ទាប់ពីពិចារណានូវជម្រើសជាច្រើនក្នុងការតែងតាំងមន្ត្រីក្នុងក្របខ័ណ្ឌមន្ត្រីរាជការ និងមន្ត្រីក្របខ័ណ្ឌនយោបាយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជ្រើសរើសយកជម្រើសទី៣ដែលជាជម្រើស ឈ្នះ ឈ្នះទាំងអស់គ្នា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតថ្លែងថា«ខ្ញុំសម្រេចចិត្តយកជម្រើសទី៣ ជម្រើសឈ្នះ ឈ្នះ ការតែងតាំងទីប្រឹក្សានិងជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឬក្រសួងស្ថាប័នអាចនៅបន្តធ្វើចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ។ប៉ុន្តែគាត់មានជម្រើស២បើគាត់ចង់បានងារជារដ្ឋលេខាធិការឋានៈស្មើ គាត់ត្រូវដាក់ក្រៅក្របខ័ណ្ឌការងាររបស់គាត់ បានន័យថា គាត់លែងជាប្រធាននាយកដ្ឋានអីទៀតហើយ គាត់ត្រូវឡើងធ្វើទីប្រឹក្សាឋានៈស្មើ រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ តែបើគាត់ចង់រក្សាប្រអប់គាត់ សុំឱ្យគាត់យកតែទីប្រឹក្សាបានហើយ ដោយមិនមានឋានៈស្មើ អ៊ីចឹងនៅតែផ្ដល់ឱកាសលើកទឹកចិត្តឱ្យគាត់អាចជាទីប្រឹក្សា ក្រសួងដែលជាការផ្ដល់ក្នុងការលើកទឹកចិត្ត។ប៉ុន្តែសុំអត់មានឋានៈស្មើទៀតទេ»។ការប្រកាសលុបចោលទីប្រឹក្សាឬជំនួយការមានឋានៈស្មើក្របខ័ណ្ឌណាមួយនេះត្រូវបាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត អះអាងថា ដើម្បីធានាផ្ដល់នូវអាទិភាព ផ្ដល់នូវយុត្តិធម៌ និងការលើកទឹកចិត្តកម្រិតណាមួយ សម្រាប់មន្ត្រីដែលកំពុងធ្វើការក្នុងក្របខ័ណ្ឌ។ចំពោះអ្នកក្រៅក្របខ័ណ្ឌ គាត់អាចទទួលបានដូចពីមុន តែងតាំងជាទីប្រឹក្សា ជាជំនួយការឋានៈស្មើតំណែងតួនាទីណាមួយបានដូចអាណត្តិមុន។ចំណែកឯ បុគ្គលជាសមាជិកក្នុងក្រុមប្រឹក្សាឬគ្រប់គ្រងក្រុមហ៊ុនឯកជនឬបុគ្គលដែលទទួលបានគោរមងារឧកញ៉ា គាត់នៅតែអាចទទលបានងារជាទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្ត្រី ទីប្រឹក្សាក្រសួងការបរទេស ក្រសួងមហាផ្ទៃ ទីប្រឹក្សាទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ប៉ុន្តែមិនអាចយកងារឬឬឋានៈស្មើរដ្ឋមន្ត្រីទៀតទេ៕AKP
Post a Comment