អង្គភាព​សារព័ត៌​​មាន«ចលនា​​​ស​ង្គម»ត្រូវបាន​​ចោរលួច​និងប្លន់​បា​ត់​ទៅ​ហើយសូម​អំ​ពាវ​នាវសមត្ថកិច្ច​ចា​ត់​វិ​ធានកា​​រប​ង្ក្រាប

 អង្គភាព​សារព័ត៌មាន«ចលនា​​ស​ង្គម»អំពាវ​នាវសមត្ថកិច្ចចាត់​វិ​ធានកា​​របង្ក្រាបខណៈអង្គភាពមួយនេះត្រូវបានចោរលួចនិងប្លន់យកទៅធើ្វជាកម្មសិទ្ធិផ្ទាល់ខ្លួននិងដាក់ប្រកាសលក់ជាសាធារណៈដោយគ្មានការអនុញ្ញតពីសាម៉ីអង្គភាព។ក្នុងនោះផងដែរលោកពុធសាម៉ាត់ចាងហ្វាងការផ្សាយ«ចលនាសង្គម»សូមប្រកាសជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ថ្មីៗនេះមានជនពាលបានលួចយកស្លាកសញ្ញា(Logo)របស់កាសែតចលនាសង្គមនិងdomainលួចដាក់លក់ដោយគ្មានការអនុញ្ញាត។លោកពុធសាម៉ាត់សូមប្រកាសបដិសេធទាំងស្រុងក្នុងករណីណាមួយដែលជនពាលនេះបានសរសេរបង្ហោះប្រព្រឹត្តខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះដែរអង្គភាពចលនាសង្គមយើងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសនោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះស្រាវជ្រាវចាប់ជននេះដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ជាគន្ធា







លោកពុធសាម៉ាត់ចាងហ្វាងការផ្សាយ«ចលនាសង្គម»


Powered by Blogger.