ឈ្មួញឈើដឹ​​ក​ល​ក់ឆ្លងដែន​​​ទៅប្រទេ​​សវៀតណា​​មផ្លូវជាតិ​​លេ​ខ៧៦Aជារៀង​រា​ល់​យប់

 មណ្ឌលគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថាមានរថយន្តសាំងយ៉ុងដឹកឈើខុសច្បាប់ចេញពីស្រុកអូររាំងខេត្តមណ្ឌលគិរីតាមផ្លូវជាតិលេខ៧៦Aឆ្លងកាត់ស្រុកកែវសីមាឆ្ពោះទៅលក់នៅព្រំដែនវៀតណាមជារៀងរាល់យប់។

ជាក់ស្តែងយប់ថ្ងៃទី២៣ខែឧសភាចែសក់ក្រហមបានបញ្ជាឲ្យមនុស្សរបស់ខ្លួនបើករថយន្តឆ្លាមពណ៌ខ្មៅអត់ស្លាកលេខបើកដេញបុករថយន្តអ្នកយកព័ត៌មានពីក្រោយ ទំនងដូចប៉ុនប៉ងបុកសម្លាប់បំបិទភស្តុតាងតែសំណាងល្អមិនបានរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ក្រៅហេតុការណ៍ខាងលើរថយន្តសាំងយ៉ុងដឹកបទល្មើសព្រៃឈើរបស់ចែសក់ក្រហមក៏បានដឹកឈើឆ្លងដែនយកទៅលក់នៅព្រំដែនវៀតណាមតាមប៉ុស្តិ៍នគរបាលច្រកព្រំដែនក្រញូងសែនជ័យនៃទឹកដីខេត្តក្រចេះដោយរលូនគ្មានការបង្ក្រាបពីសមត្ថកិច្ចជំនាញនោះឡើយ៕កែវបូរិន


Powered by Blogger.