ប្រតិក​ម្មស​ហគម​ន៍អន្តរជាតិ​ជុំវិញ​ចុះបញ្ជីគ​ណបក្សភ្លើង​ទៀន

បណ្តាទូតបរទេសលោកសេរីនិងអង្គការសង្គមស៊ីវិលអន្តរជាតិមួយចំនួន បានចេញមកប្រតិកម្មទៅនឹងសេចក្តីសម្រេចរបស់គ.ជ.បចំពោះការបដិសេធចុះបញ្ជីមិនឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ប្រតិកម្មរបស់បណ្តាទូតនិងអង្គការសង្គមស៊ីវិលយល់ថា នេះជាការសម្រេចដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានបាត់បង់។ ក៏ប៉ុន្តែពីជ្រុងរដ្ឋាភិបាលវិញគឺទាត់ចោលទាំងស្រុងចំពោះបណ្តាប្រតិកម្មរបស់ទូតបរទេសនិងអង្គការសង្គមស៊ីវិលអន្តរជាតិ។ផ្តើមចេញពីអូស្ត្រាលី តាមរយៈស្ថានទូតនៅកម្ពុជាគឺអូស្ត្រាលីលើកឡើងថានេះជាការព្រួយបារម្ភជាខ្លាំងដែលគណបក្សភ្លើងទៀនជាគណបក្សប្រឆាំងមិនអាចចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រពេលខាងមុខ។ តាមសំណេរលើបណ្តាញសង្គមហ្វេសប៊ុកគឺស្ថានទូតអូស្ត្រាលី បានអះអាងថាខ្លួននៅតែជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅកម្ពុជា។ជាលទ្ធិប្រជាធិបតេយ្យដែលអូស្ត្រាលីសំដៅដល់ការតម្រូវឲ្យមានលំហនយោបាយដែលអាចឲ្យគណបក្សនយោបាយចូលរួមប្រកួតប្រជែងដោយយុត្តិធម៌។ហើយចំពោះការសម្រេចបដិសេធមិនចុះបញ្ជីឲ្យគណក្សភ្លើងទៀនអូស្ត្រាលីយល់ថា ជាការបោះឆ្នោតដែលមិនមែនប្រជាធិបតេយ្យ។រីឯការិយាល័យកិច្ចការបរទេសរបស់អាល្លឺម៉ង់បានប្រតិកម្មនឹងសេចក្តីសម្រេចរបស់គ.ជ.បថាបានផ្ទុយនឹងគោលការណ៍ពហុនិយម និងលទ្ធិប្រជាធិបតេយ្យ។បើតាមការិយាល័យកិច្ចការបរទេសអាល្លឺម៉ង់ ហេតុផលដែលគ.ជ.បបានអះអាងជាហេតុផលដែលមិនគួរឲ្យជឿ។ដោយឡែកសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងអឺរ៉ុបនិងការបរទេសបារាំង បានបង្ហាញភាពសោកស្តាយចំពោះការផាត់គណបក្សប្រឆាំងធំជាងគេចេញពីការបោះឆ្នោតខាងមុខ។ បារាំងបានអំពាវនាវឱ្យអាជ្ញាធរ ចាត់វិធានការចាំបាច់ដែលអនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។រីឯសហភាពអឺរ៉ុបវិញ បានជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្តីសម្រេចរបស់គ.ជ.ប។ សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានចាត់ទុកសេចក្តីសម្រេចរបស់គ.ជ.ប ថា​ជាការដកហូតសិទ្ធិពលរដ្ឋខ្មែរក្នុងការជ្រើសរើសតំណាងរបស់ពួកគេ នៅថ្ងៃបោះឆ្នោតខាងមុខ។ចំណែកឯសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ក៏បានចេញមកថ្កោលទោស រដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យខូច និងរារាំងគណបក្សប្រឆាំងមិនឱ្យចូលរួមក្នុងការបោះឆ្នោតសកលនៅខែកក្កដាខាងមុខនេះ។ សមាជិកក្រុមប្រឹក្សាភិបាល សភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Kasit Piromya បានលើកឡើងថាសម្តេច ហ៊ុន សែន បានបង្ហាញការមើលងាយចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងមិនមានឆន្ទៈក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។បើតាមលោក Kasit Piromya រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ការបង្អាក់គូប្រជែងរបស់ខ្លួន ប្រសិនបើខ្លួនចង់ឲ្យពិភពលោកទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខនេះ។ពីជ្រុងអង្គការសង្គមស៊ីវិលអន្តរជាតិ វិញ ក៏មិនស្ងៀមចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបដិសេធមិនចុះបញ្ជីឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនេះដែរ។បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (ANFREL) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ ថា នេះបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យបន្ថែមទៀតនៅកម្ពុជានិងជាការពង្រឹងឥទ្ធិពលរបស់គណបក្សកាន់អំណាច តាមរយៈការរារាំងសំឡេងអ្នកដែលចង់ផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ។យ៉ាងណាមិញ ប្រតិកម្មទាំងនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចេញមកច្រានចោល ដោយគូសបំភ្លឺទៅវិញចំនួន៤ចំណុច។ ៤ចំណុចរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ពីអ្វីដែលគ.ជ.ប ធ្លាប់បំភ្លឺពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ហើយចំពោះអវត្តមានរបស់គណបក្សភ្លើងទៀននៅចំពោះមុខនៃការបោះឆ្នោតគឺជាការធ្វេសប្រហែសមិនគោរពច្បាប់ និងមិនប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត ខណៈដែលគណបក្សប្រកួតប្រជែងមានយ៉ាងតិច១៨។ នេះបើតាមសេចក្តីថ្លែងការណ៍៕RFI

ថ្ងៃទី២៤ខែ​ឧសភា​ឆ្នាំ២០២២ពិធី​ជួប​ជុំ​ដង្ហែរ​ក្បួន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​សៀមរាប។RFA

Powered by Blogger.