សម្តេចហ៊ុ​ន​ សែ​​នអ​ប​អរ​សា​​ទរពិ​ធីបិទព្រឹត្តិកា​រ​ណ៍SEA Games​លើ​ក៣២​​ដែ​លកម្ពុជា​បា​​នធ្វើជាម្ចា​​​ស់ផ្ទះ

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្ដែង​នូវ​ការអបអរសាទរពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។​នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចហ៊ុនសែនបាន​សរសេរថាអបអរសាទរ ពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះគឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាបានធ្វើ​ជាម្ចាស់​ផ្ទះ។ 

សម្ដេចបន្តថាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាព​សំខាន់ៗ​ជាច្រើនទៀតដែលបង្ហាញនៅពហុកីឡដ្ឋានជាតិមរតកតេជោនាល្ងាចនេះ។ សម្ដេចនាយករដ្ឋមន្ត្រីក៏បានអបអរសាទរអត្តពលិកកម្ពុជាដែលបានដណ្តើម​មេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ចំនួន២៨២​មេដាយ ក្នុងនោះមេដាយមាសចំនួន ៨១,មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធ ១២៧។ គួរបញ្ជាក់ដែរថា ក្នុងទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២(12th ASEAN Para Games ) នារាត្រីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋ ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និង ការសម្ដែងដ៏អស្ចារ្យរបស់ សិល្បករ សិល្បការិនី ដែលបានបង្ហាញទៅពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ នូវប្រវត្តិ​ដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើន​នាសម័យកាលរបស់កម្ពុជា។  ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ​របស់កម្ពុជា ដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ ប្រជា​ពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុត នៅពេលឃើញទិដ្ឋ​ភាព​ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រពុំធ្លាប់មានពីមុនមកនេះ។  គួររម្លឹកថា នៅឆ្នាំ១៩៥៩ គឺ៦៤ឆ្នាំមុន ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើក​ដំបូងត្រូវ​បាន​រៀបចំឡើង។ ព្រឹត្តិការណ៍នេះបានរីកចម្រើនដល់១៤ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់​ព្រឹត្តិការណ៍លើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជានេះមានការចូលរួមពីអត្តពលិក និង​មន្ត្រីពាក់ព័ន្ធ ចំនួន ១០០ ៨៩០នាក់ ដែលនឹងចូលរួមប្រកួតប្រជែង ក្នុង៥៧៩ វិញ្ញាសារ លើ ៣៦ ប្រភេទកីឡា៕AKP



Powered by Blogger.