គំនិ​ត​​​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​រប​ស់​ចិន​បាន​ដើរ​តួ​នាទី​​យ៉ាង​សំខាន់​ក្នុង​​ការ​ជំរុញ​ការ​អ​ភិវឌ្ឍន៍​​សេដ្ឋកិច្ច​សង្គម​​រប​​ស់​កម្ពុជា

សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​ ​សែន​បាន​មានប្រសាសន៍​កាលពី​ថ្ងៃពុធ​ថា​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ប្រទេស​ចិន​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​និង​ប្រទេស​សមាជិក​ដទៃទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក្នុងរយៈពេល​១​០​ឆ្នាំ​កន្លងមក​នេះ​។​

ផ្លូវ​ល្បឿន​លឿន​ប្រវែង​១​៩​០​​គីឡូម៉ែត្រ​រវាង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សី​ហ​នុ ​គឺជា​គម្រោង​ធំបំផុត​ក្រោម​គម្រោង​BR​I​នៅ​កម្ពុជា​។ ក្រសួងសាធារណការ/KhmerTimes​

សម្តេចហ៊ុន​ ​សែន​ ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិ​ត​ដែល​ជា​ផ្លូវ​ល្បឿន​លឿនទី​២​ដែល​វិនិយោគ​ដោយ​ចិន​ ​ដែល​តភ្ជាប់​រាជធានី​ទៅ​ព្រំដែន​ខាងកើត​ជាមួយ​ប្រទេស​វៀតណាម​ ​ថា​ ​«​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ប្រទេស​ចិន​»​​។​សម្តេចហ៊ុន​ ​សែន​បាន​មានប្រសាសន៍ថាផ្លូវ​ល្បឿន​លឿន​ដំបូង​របស់​កម្ពុជា​ ​គឺ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុដែល​ដាក់​ឱ្យ​ដំណើរការ​តាំងពី​ខែ​តុលា​ ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​សាងសង់​ផង​ដែរ​។​វា​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុងស្រុក​​និង​ការ​អភិវឌ្ឍ​ទេសចរណ៍​។​សម្តេច​បាន​មានប្រសាសន៍ថា​ ​ក្រោម​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ (BR​I​) ​គម្រោង​ធំ​ៗ​ជាច្រើន​ដែល​វិនិយោគ​ដោយ​ប្រទេស​ចិន​ ​បាន​នឹង​កំពុង​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​រួម​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​រោងចក្រ​វា​រី​អគ្គិសនី​ ​និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​។​សម្តេច​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​ BR​I​ ​ក៏បាន​ផ្តល់​ផលប្រយោជន៍​ដល់​រដ្ឋ​សមាជិក​អា​ស៊ាន​ផ្សេងទៀត​ ​និង​ត្រួសត្រាយផ្លូវ​សម្រាប់​សន្តិភាព​ ​និង​ការ​អភិវឌ្ឍន៍​សកល​ ​ដោយ​លោក​បាន​បន្ថែម​ថា​ ​គំនិត​ផ្តួចផ្តើម​នេះ​ ​មិនបាន​បង្កើត​ភាពជា​សត្រូវ​ចំពោះ​ប្រទេស​ណាមួយ​ ​ឬ​រារាំង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ដទៃ​នោះ​ទេ​។​លោក​ ​វ៉ាង​ វិ​ន​ធាន​ (​Wan​g​ ​W​e​n​t​i​an​) ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​នៅ​ក្នុង​ពិធី​នេះ​ថា​ “BR​I​ ​បាន​ជួយ​ប្រទេស​កាន់តែ​ច្រើនឡើង​ៗ​ ​ក្នុង​ការ​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ពួកគេ​។​ ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​គំនិត​ផ្តួចផ្តើម​នេះ​បាន​ផ្តល់​នូវ​ផ្លូវ​ធំ​ទូលាយ​មួយ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​រួម​នៃ​ប្រទេស​ទាំងអស់​”​។​លោក​ ​នាក់​ ​ចិន្តា​រិទ្ធិ​ ​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​ ​២​១​ ​មានប្រសាសន៍ថា​ ​គម្រោង​ BR​I​ ​នឹង​បន្ត​ជួយ​កម្ពុជា​ ​និង​ប្រទេស​ដទៃទៀត​បង្កើន​ល្បឿន​នៃ​ការ​ស្តារ​សេដ្ឋកិច្ច​ពី​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​។​​លោក​ Jos​e​p​h​ ​Mat​t​hew​s ​សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ ​អន្តរជាតិ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​មានប្រសាសន៍ថា​ BR​I​ ​បាន​បំពេញ​បន្ថែម​នូវ​ផែនការ​មេ​ស្តីពី​ការ​តភ្ជាប់​អា​ស៊ាន​ ​ហើយ​គំនិត​ផ្តួចផ្តើម​នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា​ ​អា​ស៊ាន​ ​និង​ពិភពលោក​ទាំងមូល​។​លោក​បាន​មានប្រសាសន៍ថា​ ​គម្រោង​ផ្លូវដែក​ចិន​-​ឡាវ​ ​ដែល​តភ្ជាប់​ទីក្រុង​គុន​មីង​ ​នៃ​ខេត្ត​យូ​ណា​ន​ ​ភាគ​និរតី​នៃ​ប្រទេស​ចិន​ ​ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍​ ​ប្រទេស​ឡាវ​ ​គឺជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​ទាំង២​ប៉ុណ្ណោះ​ទេ។ប៉ុន្តែ​សម្រាប់​រដ្ឋ​សមាជិក​អា​ស៊ាន​ផ្សេងទៀត​ផង​ដែរ​៕X​in​h​u​a/KhmerTimes



Powered by Blogger.