សម្ដេ​ចហ៊ុន ​សែ​​នអំពាវនាវរួមគ្នា​ដើម្បីពន្យល់​ដ​ល់ប្រជាពល​រដ្ឋឱ្យគូ​សសន្លឹក​ឆ្នោត​ឱ្យបាន​ត្រឹ​ម​ត្រូវ

សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអំពាវនាវទាំងសមាជិកសមាជិកាគណបក្សប្រជាជននិងបណ្ដាគណបក្សនយោបាយផ្សេងៗដែលបានចូលរួមការបោះឆ្នោតរួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវព្រោះនេះជាកិច្ចការដែលត្រូវធ្វើរួមគ្នាដើម្បីឱ្យការបោះឆ្នោតមួយធានានូវភាពរលូននិងជោគជ័យសម្រាប់ជាតិយើងទាំងមូល។

សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។REUTERS
ក្នុងសារជាសំឡេងតាមតេឡេក្រាម នាយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូន ឯកឧត្ដមលោកជំទាវ ដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សនយោបាយដទៃដែលបានចូលរួមការបោះឆ្នោតសម្ដេចហ៊ុនសែនមានប្រសាសន៍ថាកន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំថាជាថ្នាក់ដឹកនាំគណបក្សប្រជាជនបានទៅណែនាំចំពោះអ្នកបោះឆ្នោត ឱ្យគូសដូចអ្វីដែលកើតឡើងនៅក្នុងសន្លឹកឆ្នោតជាគំរូនេះគឺយើងបានរកឃើញថាការគូសរបៀបនេះគឺមិនមែនមានតែនៅក្នុងគណបក្សប្រជាជនទេ មាននៅក្នុងគណបក្សដទៃទៀតដែរគឺគូសធ្វើយ៉ាងម៉េចដើម្បីកុំឱ្យសន្លឹកឆ្នោតនោះបានការ។សម្ដេចបន្តថាទង្វើបែបនេះទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិក សមាជិការបស់ខ្លួន ឱ្យចេះគូសសន្លឹកឆ្នោត ដើម្បីជាសន្លឹកឆ្នោតបានការ។ សម្ដេចលើកឡើងថា ពួកគេបានទៅពន្យល់ប្រជាពលរដ្ឋថាការគូសច្រើនដងលើសពីមួយពីរឬបី គឺមានន័យថាបង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជន ដែលធ្វើឱ្យប្រជាជនស្រឡាញ់គណបក្សប្រជាជនគឺគូសកាន់តែច្រើនដើម្បីបង្ហាញពីក្ដីស្រឡាញ់ ព្រោះពួកគេមានវិធីសាស្ត្ររបស់គេ។ ចំពោះគណបក្សដទៃក៏ដូចគ្នាដែរ។ដូច្នេះសម្ដេចបានអំពាវនាវ ទាំងសមាជិកសមាជិកាគណបក្សប្រជាជនទាំងបណ្ដាគណបក្សនយោបាយផ្សេងៗរួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវព្រោះនេះជាកិច្ចការដែលយើងត្រូវធ្វើរួមគ្នាដើម្បីឱ្យការបោះឆ្នោតមួយធានានូវភាពរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល។សម្ដេចហ៊ុន សែន បានស្នើឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស្រាវជ្រាវ ព្រោះក៏មានក្រុមបង្រៀនគូសសន្លឹកឆ្នោតតាមអនឡាញ ធ្វើការស្រាវជ្រាវជាបន្ទាន់ តើអ្នកណាខ្លះប្រើប្រាស់អនឡាញ ដើម្បីធ្វើកិច្ចការងារនេះ អាចនឹងមានវិធីរកឃើញចំពោះមុខសញ្ញានេះ ហើយយើងត្រូវតែចាប់ខ្លួនឱ្យបានអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជន ជាអ្នកគាំទ្រគណណបក្សប្រជាជនហើយទៅបង្រៀនប្រជាជនឱ្យគូសសន្លឹកឆ្នោតខុសដែលការចាប់បាននេះវាគឺជាការជួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយជួយទៅដល់សមត្ថកិច្ចដែលទាក់ទងទៅដល់ការបោះឆ្នោត ឱ្យអនុវត្តន៍បានត្រឹមត្រូវនូវកិច្ចការដែលពួកគេត្រូវធ្វើ។ សម្ដេចក៏បានអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនគ្រប់ថ្នាក់ ក៏ដូចជា គណបក្សដទៃទៀតដែលចូលរួមធ្វើការបោះឆ្នោតដោយសុច្ចរិត គឺមេត្តាណែនាំប្រជាជនឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ចៀសវាងការគូសដែលធ្វើឱ្យខូចសន្លឹកឆ្នោតហើយជាសន្លឹកឆ្នោតមិនបានការតាមរយៈការពន្យល់ថាគេស្រឡាញ់គណបក្សនេះស្រឡាញ់គណបក្សនោះត្រូវគូស២ឬ៣ដងហើយមានកន្លែងខ្លះបង្រៀនឱ្យសរសេរលេខពីខាលើក្រដាសនោះនៅលើសន្លឹកឆ្នោតគំរូនេះតែម្ដង។ដូច្នេះហើយយើងត្រូវធ្វើការរួមគ្នាដើម្បីប្រទេសជាតិរបស់យើងមានក្ដីសុខសាន្តហើយសូមចាប់ឱ្យបានចំពោះជនប្រព្រឹត្តបទល្មើស ជាពិសេសគណបក្សប្រជាជន ត្រូវតែទទួលខុសត្រូវទៅលើការចាប់អ្នកណាដែលបន្លំខ្លួនជាមនុស្សគណបក្សប្រជាជន ហើយទៅណែនាំប្រជាជនឱ្យគូសសន្លឹកឆ្នោតខុស។ ជនទុច្ចរឹតនេះ មិនត្រូវបានទទួលការអត់ឱននោះឡើយ៕AKP

Powered by Blogger.