លោកផុន ភក្តីប្រគល់អំណោយឯកឧត្តមស សុខានិងលោកជំទាវជូនពលរដ្ឋនៅខេត្តព្រៃវែង
ព្រៃវែង៖នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ លោក ផុន ភក្តី ប្រធានការិយាល័យមូលនិធិ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិតទូចវណ្ណៈប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ២គ្រួសារ នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាល។
![]() |
Post a Comment