Videoទូក​អូស​លៀ​ស​ក្នុងរដូវបិទ​នេសា​ទនៅ​​តែបន្តកើ​​តឡើងយ៉ា​ងគគ្រឹក​គ​គ្រេង​​សមត្ថកិច្ចជំនា​ញមិ​ន​​​ចាត់វិ​ធា​ន​​កា​របង្រ្កាប

 ពោធិ៍សាត់​៖​ការដឹកជញ្ជូនលៀសតាមរថយន្តខ្នាតធំរាប់ពាន់ការុងនៅក្នុងទឹកដីខេត្តពោធិ៍សាត់នៅតែបន្តកើតឡើងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចជំនាញមិនចាត់វិធានការបង្រ្កាប។បច្ចុប្បន្ននេះគេសង្កេតឃើញឈ្មួញមានការដឹក​ជញ្ជូនលៀសតាម​កាណូត​យក​មកឡើ​ង​រថយន្តនៅ​ជើង​ឃុំកំពង់​លួងកំពុងតែរងការរិះគន់ពីប្រពលរដ្ឋ​ប្រកបមុខរបរ​ធ្វើ​នេសាទ​។

ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ធ្វើ​នេសាទ​ប្រើ​ឧបករណ៍​នេសាទ រស់នៅ ឃុំ​កំពុង​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​ប្រជាពលរដ្ឋ​ស្រុក​កណ្ដៀង​បានរាយការណ៍ឲ្យ​ដឹងថា​លៀស​ដែល​ដឹក​តាម​កាណូត​យក​មកឡើ​ង​ឡាន​នៅ​ជើង​កំពុង​លួង​លក់​ចែកចាយ​ទៅឲ្យឈ្មួញវៀតណាមដើម្បីទិញបន្ត។​តាម​ប្រភពដដែលបានឲ្យដឹងថាមានអ្នក​រត់ការ​មានឈ្មោះ​ចែ​វណ្ណ​នី​នឹង​ឈ្មោះ​តា​ម៉ុង​ជា​អ្នក​យកលុយ ដើរ​ចែក​តាម​ជំនាញ​សមត្ថកិច្ច​ទើប​ពួកគាត់​អាច​អូស​និង​កាវ​លៀស​ក្នុង​តំបន់​អភិរក្សនិង​ប្រមូល​ទិញ​លៀស​យកទៅលក់​ទៅអោយ​ឈ្មួញវៀណាម​។​​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ហាមឃាត់​មាន​ឈ្នាង​អូស​លៀស​គឺ​នៅ​ចំណុច​តំបន់​អភិរក្ស​នៅ​ដែន​នេសាទ​គ្រប់គ្រង​របស់​លោកភុំវណ្ណនាយផ្នែកជលផលលោក​ភុំ​វិមលនាយខណ្ឌ​រដ្ឋ​បាល​ជលផលនិងលោក​ឡាយ​វិសិដ្ឋប្រធានម​ន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​​ខេត្តពោធិ៍សាត់បានរក្សាភាពស្ងៀមស្ងាត់។​គួរឲ្យដឹងដែរថា​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ឈ្នាង​អូស​លៀស​នៅ​ទឹកសាប​ដែល​អូស​ឫ​រុញ​ដោយ​កម្លាំង​ម៉ាស៊ីន​យ៉ាង​អនាធិបតេយ្យ​កាវ​យក​ទាំង​កូ​ចៅ​លៀស​គ្រោះមហន្តរាយ​ហិនហោច​ដល់​វា​រី​សត្វ​វា​រី​រុក្ខជាតិ​ដុះ​នៅ​ល្បប់​បាតទន្លេ​ធនធាន​ជលផល​ប្រព័ន្ធ​អេកូ​ឡូ​ស​ស៊ី​ជលផល​ទឹកសាប​នេះ​មិនមែនជា​រឿង​ថ្មី​ទេ​គឺជា​រឿង​ចាស់​យូរយា​ណាស់​មកហើយ​តែ​អត់​មាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​បង្ក្រាប​សោះឡើយ​។​ជុំ​វិញ​សេចក្តីរាយការណ៍​មិនដឹងថា​តើ​លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​លោក​ភុំ​វិមលនិងលោក​ឡាយ​វិសិដ្ឋ​ជា​ប្រធាន​មន្ទីរ​បានទទួល​ផលប្រយោជន៍​ពីអ្នក​កាវ​លៀសដែរឬអត់​នោះទេ​?​ប្រសិន​អស់លោក​មិនបាន​អី​ទេ​គួ​រតែមាន​វិធានការ​និង​ចំណាត់ការលើ​ជនល្មើស​កំពង់​ធ្វើ​សកម្មភាព​នៅ​ចំណុច​ដូចខាងលើ​នេះ។ពាក់ព័ន្ធនឹងករណីខាងលើនេះសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកលោកភុំវណ្ណានាយផ្នែកជលផលគ្រប់គ្រង៣ស្រុកបានបញ្ជាក់ថានៅឆ្ងាយ។ចំណែកលោក​ភុំ​វិមលនិងលោក​ឡាយ​វិសិដ្ឋ​ចុចដែលតែមិនលើទូរស័ព្ទ។សូមជម្រាបជូនថាបើតាមលិខិតលេខ១១៧៣ស.ជ.ណ/ក.ស.ករបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២០បានបញ្ជាក់ថាបទល្មើសកាវលៀសបង្កឲ្យប៉ៈពាល់វារីសត្វ រុក្ខជាតិស្រទាប់បាតនឹងប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរដាច់ខាតមិនឱ្យមានសកម្មភាពបទល្មើសកាវលៀសជាដាច់ខាត៕កែវបូរិន





Powered by Blogger.