សម្តេ​ច​​ហ៊ុ​​ន​​ ​សែន​​ផ្ដាំ​​កូនប្រុសច្បង​លោក​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​​ពេ​ល​ក្លាយ​​​ជា​​នាយករដ្ឋមន្ត្រី​ត្រូវតែ​​កា​រ​​ពារ​​សន្តិភាព​​​ឱ្យ​បា​ន​

 សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ផ្ដែផ្ដាំ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​កូនប្រុស​ច្បង​ដែល​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ថា​ពេល​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ត្រូវតែ​ការពារ​សន្តិភាព​ឱ្យ​ខាង​តែ​បាន​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​និង​ភាព​សុខសាន្ត​របស់​ប្រជាជន​។​

សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែននៃ​ប្រទេស​កម្ពុជាបាន​គាំទ្រ​កូនប្រុស​លោកហ៊ុន ម៉ាណែតឲ្យ​ឡើង​ស្នង​តំណែង​ពី​សម្តេច។រូបភាពReuters
សម្តេច​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ ​T​wit​t​e​r ​ពី​ថ្ងៃពុធ​ថា​ ​វា​ជា​ការ​គាប់​ជួន​នៅពេលដែល​សម្តេច​ប្រកាស​ថា​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កូនប្រុស​ច្បង​របស់​សម្តេច​នឹង​ក្លាយ​ជានា​យក​រដ្ឋ​ម​ន្រ្តី​ក្រោយ​សភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​សម្រាប់​គណ​រដ្ឋ​ម​ន្រ្តី​នៅ​ថ្ងៃ​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ស្រាប់តែ​ទូរទស្សន៍​បាយ័ន​បាន​ចាក់​ផ្សាយ​រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូ​ណ៍​មី​ភាគ​៧​២​​គឺ​ចំ​ពេល​ដែល​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចាក​ផ្ទៃ​ម្តាយ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​តុលា​ ​ឆ្នាំ​១​៩​៧​៧​។​សម្តេចបាន​និយាយ​ថា​ ជិវិ​ត​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែត​ ​ពិត​ជា​ក​ម្សត់​ណាស់​ ។​ប៉ុន្តែ​គាត់​ជាមួយ​ម្តាយ​បាន​ខិតខំ​រស់​ដើម្បី​ជួបជុំ​ជាមួយ​សម្តេច​វិញ​។​សម្តេច​ហ៊ុន​ ​សែន​ ​បាន​ប្រាប់​ទៅ​លោក​ ​ហ៊ុន​ ​ម៉ា​ណែត​ ​ថា​៖​ ​«​ពេល​កូន​ក្លាយ​ជានា​យក​រដ្ឋ​ម​ន្រ្តី​របស់​កម្ពុជា​កូន​ត្រូវ​តែ​ការពារ​ឱ្យ​ខាង​តែ​បាន​នូវ​សន្តិភាព​ ​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ ​និង​ភាព​សុខសាន្ត​របស់​ប្រជាជន​។​សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃពុធ​បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​ចេញពី​គេហដ្ឋាន​របស់​សម្តេច​ថា​សម្តេច​នឹង​មិន​បន្ត​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៧​នេះ​ទេ​ ​ហើយ​លោកហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​ក្លាយ​ជានា​យក​រដ្ឋ​ម​ន្រ្តី​ជំនួស​សម្តេច​នៅ​ថ្ងៃ​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោយ​សភា​បោះឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្ត​។​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ពីម្សិលមិញ​ថា​៖​ ​«​ប​ណ្តាំ​របស់​ពុក​ដែល​កូន​នឹង​ចង​ចាំ​ជានិច្ច​និង​ប្តេជ្ញា​អនុវត្ត​អោយ​បាន​ដាច់ខាត​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ ​ពេល​កូន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា​»​។​លោក​ ​យង់​ ​ពៅ​ ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​យល់ឃើញ​ថា​ ​ការ​ផ្ដាំផ្ញើ​របស់​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ទៅ​នាយក​រដ្ឋមន្ត្រី​ថ្មី​ក្នុង​អាណត្តិ​ទី​៧​នេះ​ ​ដោយ​ផ្អែកលើ​ទិដ្ឋភាព​ចំនួន៣សំខាន់​ៗ​ ​គឺ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ទិដ្ឋភាព​នយោបាយ​ជាក់ស្ដែង​ ​និង​ទិដ្ឋភាព​អន្តរជាតិ​។​លោក​បាន​និយាយ​ថា​ ​ផ្អែកលើ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​វៀតណាម​ ​សង្គ្រាមត្រជាក់​ ​ជាពិសេស​សង្គ្រាមស៊ីវិល​ដែល​ទើប​តែ​បិទ​បញ្ចប់​ទាំង​ស្រុង​នៅ​ឆ្នាំ​១​៩​៩​៨​។​ ​ផ្អែកលើ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​នេះ​ ​កម្ពុជា​បាន​រងគ្រោះ​ហិនហោច​នូវ​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​រឹង​និង​ទន់​ ​បាត់បង់​ធនធានធម្មជាតិ​ ​ធនធានមនុស្ស​ ​ស្ទើរ​តែ​គ្មាន​សេស​សល់​អ្វី​ ​ហើយ​ថែមទាំង​ខោ​ច​រួញ​ទឹក​ដី​ទៅ​ទៀត​។​លោក​បន្ត​ថា​ ​ផ្អែកលើ​ទិដ្ឋភាព​នយោបាយ​ជាក់ស្ដែង​(​Real​ ​politic​s) ​ដែល​ប្រជាជន​កម្ពុជា​ត្រូវការ​សុខ​សន្តិភាព​ជាចាំបាច់​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ ​បន្ត​និរន្តរភាព​សង្គម​ ​បន្តម​រត​នយោបាយ​ពី​អ្នកជំនាញ​មុន​ ​ដែល​បាន​ខិតខំ​ស្វែងរក​ ​និង​ការពារ​សន្តិភាព​ក្នុង​ពេល​កន្លង​មក​បន្ទាប់ពី​ឯកភាព​ជាតិ​ទាំង​ស្រុង​ក្នុង​ឆ្នាំ​១​៩​៩​៨​ ​ហើយ​បាន​អភិវឌ្ឍ​ដូច​បច្ចុប្បន្ននេះ​។​​លោក​បាន​ពន្យល់​ថា​៖​ ​«​នៅត្រង់​ចំណុច​នេះ​ ​ប្រសិន​បើ​មាន​ការ​ធ្វេសប្រហែស​ ​នោះ​ចលាចល​នយោបាយ​និង​សង្គ្រាម​នឹង​វិល​មក​វិញ​ជា​មិន​ខាន​ ​ពីព្រោះ​ប្រជាជន​នៅ​តែ​ជឿ​តាម​ការ​ញុះញង់​ពី​អ្នក​នយោបាយ​ដែល​មិន​គិត​ពី​ប្រយោជន៍ជាតិ​ក្នុង​បំណង​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន​គេ​»​។​លោក​បន្ថែម​ថា​ ​ចំណែក​ទិដ្ឋភាព​អន្តរជាតិ​ ​គឺ​ការ​ប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រនយោបាយ​របស់​មហា​អំណាច​នាំ​ទៅ​ដល់​ការ​អូស​ប្រទេស​តូច​ៗ​មួយ​ចំនួន​ចូលក្នុង​ឧប​ស​ម្ព័ន្ធ​រៀងៗខ្លួន​ ​រួចហើយ​យក​ប្រទេស​តូច​ៗ​ទាំងនោះ​ជា​ឈ្នាន់​នៃ​សង្គ្រាម​ និង​ឈ្នាន់​ដើម្បី​ភូមិសាស្ត្រនយោបាយ​។​ ​ដូច្នេះ​កម្ពុជា​ត្រូវធ្វើ​គោល​នយោបាយ​ការបរទេស​យ៉ាងណា​ត្រូវ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​និង​អនុវត្ត​តាម​ច្បាប់អន្តរជាតិ​ ​ហើយ​គេច​ឱ្យ​ផុត​ពី​ការ​ប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រនយោបាយ​ ​ដែល​អាច​អូស​ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​សង្គ្រាម​ឡើងវិញ​។​​លោក​បញ្ជាក់​ថា​ ​ទំនងជា​ផ្អែកលើ​ទិដ្ឋភាព​ទាំង​នេះ​ហើយ​ ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ផ្ដាំ​ផ្ញើ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កូន​ប្រុស​ច្បង​របស់សម្តេចដែល​នឹង​ក្លាយ​នាយក​រដ្ឋមន្ត្រី​ថ្មី​ក្នុង​អាណត្តិ​ទី​៧​នា​ពេល​ខាង​មុខ​ ​ដើម្បី​ការពារ​សន្តិភាព​ដែល​បាន​ពី​ការ​លះ​បង់ជីវិត​ប្តូរ​យក​មក៕Khmer Times


Powered by Blogger.