សម្តេចនា​​​យករដ្ឋមន្ត្រីហ៊ុន ​សែនប្រកាស​លា​លែងពីតំ​ណែ​ង

 សម្តេចហ៊ុន សែនប្រកាស​ថាសម្តេច​នឹង​លែង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៀត​ហើយ ដោយ​ថា​កូន​ប្រុសលោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍នៅម៉ោង២៖១០នាទីរសៀលថ្ងៃនេះថា “ខ្ញុំនឹងលែងកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតហើយសុំការយោគយល់របស់ប្រជាពលរដ្ឋជាមួយនឹងការសម្រេចចិត្តនេះ”។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនខាងឆ្វេងនិង​កូនប្រុស​របស់សម្តេចនិង​ជា​ស្នង​តំណែង​លោក ហ៊ុន ម៉ា​ណែ​តនៅ​រាជធានី​ភ្នំពេញ​កាលពី​ខែកក្កដា​។ (Cindy Liu/Reuters)
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងប្រកាសសេចក្តីសម្រេចតែងតាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចហ៊ុនសែនឲ្យដឹកនាំរដ្ឋាភិបាលថ្មីក្នុងរយៈពេលប្រហែល៣សប្តាហ៍។សម្តេច​បញ្ជាក់​ថាសម្តេច​នឹង​មិន​លូកដៃ​ចូល​ក្នុង​ការ​គ្រប់គ្រង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទៅ​ថ្ងៃ​អនាគតហើយ​ការ​តែងតាំង​កូនប្រុស​សម្តេច​ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្ត្រីគឺ​ត្រឹមត្រូវ​ទាំង​ស្រុង។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាការសម្រេចចិត្តចុះចេញពីតំណែង គឺជាការលះបង់ដ៏ធំដើម្បីធានាបាននូវគ្រឹះស្ថិរភាពយូរអង្វែងសម្រាប់ការអភិវឌ្ឍន៍ប្រទេសដោយសម្តេចបានបន្ថែមថាសម្តេចកំពុងធ្វើតាមគំរូរបស់សម្តេចព្រះនរោត្តម សីហនុ ដែលបានប្រកាស “ចូលនិវត្តន៍” ដោយសារបញ្ហាសុខភាពក្នុងឆ្នាំ២០០៤ដើម្បីថ្វាយព្រះរាជបល្ល័ង្កថ្វាយព្រះនរោត្តម សីហមុនី។បន្ទាប់ពីលាលែងពីតំណែងជានាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែនត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រដែលជាស្ថាប័នមានសមាជិកចំនួន៩រូបទទួលបន្ទុកជ្រើសរើសព្រះមហាក្សត្រ។សម្តេចក៏​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោកសាយ ឈុំ។សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​អាយុ ៧០​ឆ្នាំ ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​លើ​ពិភពលោក ដោយ​កាន់​អំណាច៣៨ ឆ្នាំ។សម្តេចបាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ១៩៨៥ ដោយ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ក្មេង​បំផុត​ក្នុង​លោក​ក្នុង​វ័យ៣២ឆ្នាំ។កូនប្រុស​របស់​លោក ហ៊ុន ម៉ាណែត អាយុ ៤៥ ឆ្នាំ គឺជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាលា​យោធាWest Point របស់​សហរដ្ឋអាមេរិក។ លោកត្រូវបានគេនិយាយថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការចរចាជាមួយប្រទេសថៃនៅពេលដែលកងទ័ពនៃប្រទេសទាំង២បានប៉ះទង្គិចគ្នានៅទីតាំងប្រាសាទបុរាណប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨។គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា បាន​ប្រកាស​ពី​ជ័យជម្នះ​ដ៏​លើសលប់​ក្នុង​ការ​បោះ​ឆ្នោត​សភា ដោយ​ទទួល​បាន​អាសនៈ​ចំនួន ១២០ ក្នុង​ចំណោម ១២៥ អាសនៈ។ គណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ទទួលបាន៥អាសនៈ។តាមច្បាប់ បេក្ខជនមកពីគណបក្សឈ្នះឆ្នោតក្នុងការបោះឆ្នោតសភាក្លាយជានាយករដ្ឋមន្ត្រី។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាគណបក្សនេះមានបេក្ខជននាយករដ្ឋមន្ត្រី២រូប គឺសម្តេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។តំណែងនាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតាមការស្នើរបស់ប្រធាននិងអនុប្រធានរដ្ឋសភា។ នាយក​រដ្ឋមន្ត្រី​ក៏​ត្រូវ​ការ​ការ​បោះ​ឆ្នោត​ទុក​ចិត្ត​ពី​រដ្ឋ​សភា​ផង​ដែរ។ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ លោក ហ៊ុន ម៉ាណែត បាន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ។ រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​បាន​ចែង​ថានាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ជា​សមាជិក​សភា​ជា​មុន​សិន។នៅមុនការបោះឆ្នោតសម្តេច ហ៊ុន សែន អះអាងដដែលៗថា កូនប្រុសលោក ហ៊ុន ម៉ាណែត «សមនឹងទទួលបាន»និងមានសមត្ថភាពពេញលេញក្នុងការដឹកនាំរដ្ឋាភិបាល ដោយសារសមត្ថភាពរបស់គាត់។លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៤ ខែកក្កដា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានទៅបោះឆ្នោត ជាពិសេសចំពោះការជឿទុកចិត្ត និងស្រឡាញ់គណបក្សកាន់អំណាច។លោកក៏បានសន្យាថានឹងបន្តបម្រើប្រទេសជាតិនិងប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរនិងកាន់តែប្រសើរឡើង៕Khmer Times


Powered by Blogger.