ADBបា​នអ​នុ​ម័តក​ម្ចីចំនួន១០០​លានដុល្លារដើម្បីលើ​​កកម្ពស់កម្លាំងពល​កម្មរប​​ស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តកម្ចីចំនួន១០០លានដុល្លារ ដើម្បីលើកកម្ពស់កម្លាំងពលកម្មរបស់កម្ពុជាដោយដោះស្រាយបញ្ហាគម្លាតជំនាញ តាមរយៈកំណែទម្រង់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

រូបភាពសហការី
ជំនាញសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចអនាគតមានគោលបំណងប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចដែលផ្អែកលើបច្ចេកវិទ្យានិងសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។កម្មវិធីរងទីមួយផ្តោតលើការផ្តល់ការបណ្តុះបណ្តាលដែលដឹកនាំដោយឧស្សាហកម្ម និងការកៀងគរមូលនិធិ។ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយជំរុញសមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាតនិងកង្វះខាតជំនាញ ។ នេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)ដោយគួបផ្សំជាមួយនឹងការចូលរួមពីវិស័យឯកជន។ADB បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្មវិធីរងទី១នៃជំនាញសម្រាប់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹងនិងបច្ចេកវិទ្យា តាមរយៈការពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ដោយផ្តល់នូវការបណ្តុះបណ្តាលលើវិស័យឧស្សាហកម្មប្រកបដោយបរិយាប័ន្ននិងការកៀងគរមូលនិធិបន្ថែមសម្រាប់ការអភិវឌ្ឍជំនាញដែលមានតម្រូវការ។នាយក ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បាននិយាយថា “កំណែទម្រង់កម្លាំងពលកម្មរបស់កម្ពុជា និងការធ្វើទំនើបកម្មសេដ្ឋកិច្ចទាមទារឱ្យមានកំណែទម្រង់ជាបន្តបន្ទាប់នៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្រ្តដ៏ទូលំទូលាយ និងការវិនិយោគជាបន្តបន្ទាប់ដែលមានពេលវេលាគ្រប់គ្រាន់” ។ “កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នទាំងនេះនៅក្នុង TVET មានសារសំខាន់ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារ កែលម្អរមជ្ឈមណ្ឌលបណ្តុះបណ្តាល និងឧបករណ៍ និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund-SDF)”។មូលនិធិអភិវឌ្ឍន៍ជំនាញត្រូវបានសាកល្បងដោយរដ្ឋាភិបាលក្រោមគម្រោងប្រកួតប្រជែងជំនាញដែលផ្តល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ ដើម្បីបង្កើនជំនាញ និងការប្រកួតប្រជែងនៃកម្លាំងពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។ ការសាកល្បងមូលនិធិអភិវឌ្ឍន៍ជំនាញ បាននឹងកំពុងឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលជំនាញក្នុងឧស្សាហកម្ម តាមរយៈភាពជាដៃគូសហហិរញ្ញប្បទានជាមួយស្ថាប័នរដ្ឋាភិបាល ឧស្សាហកម្ម អ្នកផ្តល់ការបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍។បញ្ហាប្រឈមចម្បងៗចំនួន៣បន្ថែមលើឧបសគ្គជាច្រើនដែលកំពុងប្រឈមមុខនឹងប្រព័ន្ធ TVET របស់កម្ពុជា រួមមានកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញដែលត្រូវផ្តោតការយកចិត្តទុកដាក់ និងទូលំទូលាយសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤តួនាទីរបស់វិស័យឯកជនមានកម្រិតក្នុងការអភិវឌ្ឍន៍ជំនាញ និងចក្ខុវិស័យផ្លាស់ប្តូរឧស្សាហកម្ម និងហិរញ្ញវត្ថុមិនគ្រប់គ្រាន់ និងភាពជាដៃគូក្នុងការអភិវឌ្ឍន៍ជំនាញ។បញ្ហាប្រឈមរួមទាំងនេះ បានកំហិតលទ្ធភាពការងារ និងផលិតភាពនៃកម្លាំងពលកម្មបច្ចុប្បន្ន និងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្រោយជំងឺរាតត្បាតពីការធ្វើឱ្យមានពិពិធកម្ម និងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគតនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។កម្មករប្រមាណ ៩ លាននាក់ រួមចំណែកដល់ទីផ្សារការងាររបស់ប្រទេសកម្ពុជា ដោយកម្លាំងពលកម្មជាស្ត្រីមានចំនួន ៤៩ ភាគរយ។ គិតត្រឹមឆ្នាំ២០២១ ប្រជាជនកម្ពុជាចំនួន៥៤ភាគរយ មានអាយុក្រោម ៣០ឆ្នាំ ដែលបង្ហាញពីឱកាសពិសេសសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ជំនាញរបស់អ្នកចូលថ្មី ក្នុងទីផ្សារការងារខណៈលើកកម្ពស់ជំនាញរបស់កម្មករដែលមានស្រាប់ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម។កម្មវិធីនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB ដល់រដ្ឋាភិបាលក្នុងការពង្រឹងធនធានមនុស្ស និងអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ។ វាក៏ស្របតាមផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្រភាពជាដៃគូរបស់ ADB សម្រាប់កម្ពុជា ២០១៩-២០២៣៕ Fibre2Fashion News Desk (NB)/KhmerTimes

Powered by Blogger.