រោងមហោស្រពBankheadនឹងចាក់បញ្ចាំងភាពយន្តឯកសារ“ស៊ីសាមុតElvisខ្មែរ”
រោងមហោស្រព Bankhead នៅទីក្រុង Livermore នឹងរៀបចំការបញ្ចាំងភាពយន្តឯកសារ “ស៊ីសាមុត Elvis ខ្មែរ” “Elvis of Cambodia” នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង នៅម៉ោង៦ល្ងាច។ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា។
![]() |
ភាពយន្តនេះត្រូវបានបង្ហាញដោយ ណុប មុន្នី និង ម៉ៅ សុផាលីន ដែលជនភៀសខ្លួនខ្មែរទាំង២និងសមាជិកនៃក្រុម មុនី ណុប នៃក្រុមហ៊ុន Compass Real Estate in Livermore សហការជាមួយ Barang Films។ភាពយន្តខ្នាតខ្លីនេះ បង្ហាញពីជីវិត និងកេរដំណែលរបស់តារាចម្រៀងដ៏ល្បីបំផុតរបស់ប្រទេសកម្ពុជា គឺលោក ស៊ីន ស៊ីសាមុត ដែលល្បីល្បាញក្នុងទសវត្សរ៍ ១៩៥០ និង៦០។លោក ស៊ីសាមុត ត្រូវបានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៦ រួមជាមួយនឹងសិល្បករសិល្បការនីទូទាំងប្រទេសប្រមាណ ៩០% ក្នុងរបបដ៏ឃោរឃៅរបស់បក្សកុម្មុយនីស្តកម្ពុជាពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៧៩។ ពេលនោះ គាត់មានអាយុ ៤៣ ឆ្នាំ។ក្នុងនាមជាពលរដ្ឋខ្មែរអាមេរិកាំង ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីអំពើប្រល័យពូជសាសន៍ លោក ណុប និងម៉ៅ បាននិយាយថា ពួកគេមានកាតព្វកិច្ចក្នុងការនាំយកខ្សែភាពយន្តឯកសារនេះទៅកាន់ Livermore។ណុប បាននិយាយថា “តន្ត្រីបម្រើជាឧបករណ៍ភ្ជាប់វប្បធម៌និងលាតសន្ធឹងហួសពីភាសា” ដោយបានបន្ថែមថា “Elvis of Cambodia” មិនត្រឹមតែជាភាពយន្តអំពីស៊ីសាមុតប៉ុណ្ណោះទេ។ ប៉ុន្តែជា “លក្ខណៈនៃអត្តសញ្ញាណខ្មែរ ប្រវត្តិតន្ត្រីដ៏សំបូរបែបរបស់យើង និងភាពរឹងប៉ឹងនៃសហគមន៍មួយដែលបន្តកេរដំណែលនេះ»។ណុប ក៏មានតួនាទីជាឯកអគ្គរដ្ឋទូតសិល្បៈសម្រាប់មហោស្រព Bankhead ផងដែរ។ការចាក់បញ្ចាំងនឹងបន្តដោយកម្មវិធីសួរចម្លើយជាមួយនឹងអ្នកដឹកនាំរឿងគឺ Chris Parkhurst ដែលបាននិយាយថាគាត់បានដឹងពីលោកស៊ីសាមុត និងកេរ្តិ៍ដំណែលរបស់គាត់ ពេលកំពុងធ្វើការលើភាពយន្តឯកសារមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។លោក Parkhurst បាននិយាយថា ប្រជាជនខ្មែរ «បាននិយាយពីតន្ត្រីរបស់ លោក [ស៊ីសាមុត] ដែលនាំពួកគេនឹកឃើញគ្រាដែលសប្បាយរីករាយ នៅពេលដែលប្រទេសកម្ពុជាទទួលបានសន្តិភាពនិងភាពរុងរឿង»។សំបុត្រមានតម្លៃចាប់ពី ២៥ ដល់ ៥០ដុល្លារ ជាមួយនឹងការបញ្ចុះតម្លៃសម្រាប់សិស្សានុសិស្ស មនុស្សចាស់ និងសមាជិកសកម្មនៃយោធា ហើយមានលក់នៅលើអ៊ីនធឺណិត តាមរយៈគេហទំព័រlivermorearts.org ៕Independentnews.com/KhmerTimes
Post a Comment