ព្រះម​ហា​ក្សត្រ​តែង​តាំង​ថ្នាក់​ដឹក​នាំ​ខេត្ត​៣​

 ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​បាន​ត្រាស់បង្គាប់​តែងតាំង​លោក​ ​ប្រាក់​ ​សុភ័ណ​ជា​អភិបាល​ខេត្ត​សៀមរាប​ជំនួស​លោក​ ​ទៀ​សីហាដែល​ត្រូវ​កាន់​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ខណៈ​លោក​ ​សួន​ សុ​ម៉ា​លីន​ ​តែង​តែ​ជា​អភិបាល​ខេត្ត​ព្រៃវែង​ជំនួស​លោក​ ​ជា​ សុមេធី​ ​ដែល​ត្រូវ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​និង​តែង​តាំង​លោក​ ​ប៉េង​ ​ពោធិ៍​សា​ជា​អភិបាល​ខេត្ត​ស្វាយរៀង​ជំនួស​លោក​ ​ម៉ែន​ ​វិបុល​ ​ដែល​បាន​ផុត​អាណត្តិ​។​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ​ ​បន្ទាប់ពី​មាន​ការ​ស្នើសុំ​ពី​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។​

លោក​ ​សួន​ សុ​ម៉ា​លីន លោក​ ​ប៉េង​ ​ពោធិ៍​សា​ និង​​លោក​ ​ប្រាក់​ ​សោភ័ណ​។ រូបភាព​៖ កម្ពុជា​ថ្មី /Fresh News/Khmer Times
ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ធ្វើ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​សីហា​ ​បាន​ត្រាស់​បង្គាប់​តែងតាំង​លោក​ ​សួន​ សុ​ម៉ា​លីន​ ​ជា​អភិបាល​ខេត្ត​ព្រៃវែង​ជំនួស​លោក​ ​ជា​ សុ​មេធី​ ​ដែល​ត្រូវ​កាន់​តែ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​សម្រាប់​អាណត្តិ​ថ្មី​នេះ​។​ ​លោក​ ​សួន​ សុ​ម៉ា​លីន​ ​ធ្លាប់​ជា​អភិបាល​រង​ខេត្ត​ព្រៃវែង​និង​ជា​ប្រធាន​ក្លិ​ប​កីឡាបាល់ទាត់​ខេត្ត​ព្រៃវែង​។​លោក​ ​ប៉េង​ ​ពោធិ៍​សា​ ​អភិបាល​រង​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​មុខតំណែង​ជា​អភិបាល​ខេត្ត​ស្វាយរៀង​ជំនួស​លោក​ ​ម៉ែន​ ​វិបុល​ ​ដែល​បាន​ផុត​អាណត្តិ​។​ ​លោក​ ​ប៉េង​ ​ពោធិ៍​សា​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កូនប្រុស​របស់​លោកស្រី​ ​ម៉ែន​ ​សំ​អន​ ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ ​និង​អធិការកិច្ច​ ​និង​បច្ចុប្បន្ននេះ​មាន​តួនាទី​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​​លោក​ ​ប៉េង​ ​ពោធិ៍​សា​ ​គឺជា​បងប្រុស​របស់​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​។​លោក​ ​ប្រាក់​ ​សោភ័ណ​ ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​មុខ​តំណែង​ជា​អភិបាល​ខេត្ត​សៀមរាប​ជំនួស​លោក​ ​ទៀ​ ​សីហា​ ​ដែល​ត្រូវ​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សម្រាប់​អាណត្តិ​ទី​៧​។​លោក​ ​ប្រាក់​ ​សោភ័ណ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​កូនប្រុស​របស់​លោក​ ​ប្រាក់​សុ​ខុន​ ​អតីត​ឧបនាយក​រដ្ឋ​ម​ន្រ្តី​និង​ជា​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​។​ ​លោក​បាន​ក្លាយ​ជា​អភិបាល​រង​ខេត្ត​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២០២២​ ​ជំនួស​លោក​ ​ង៉ា​ន់ ​ភិរុណ​ ​ដែល​ត្រូវ​ផ្ទេរ​តួនាទី​និង​តែងតាំង​ជា​អ​គ្គា​រ​ធិ​ការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​។​ ​ជាមួយនឹង​គ្នា​នោះ​ ​លោក​ក៏​កាន់​តួនាទី​ជា​ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​សម្រាប់​ខេត្ត​សៀមរាប​ផង​ដែរ​។​លោក​ ​ប្រាក់​ ​សោភ័ណ​ ​អភិបាល​ខេត្ត​សៀមរាប​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​មុន​មាន​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​មុខ​តំណែង​នេះ​ដល់​លោក​ ​គឺ​លោក​បាន​ចូល​រួម​បម្រើ​ការ​ក្នុង​ខេត្ត​នេះ​អស់​រយៈពេល​១​២​ឆ្នាំ​មក​ម៉្លេះ ​ហើយ​លោក​ពុំដែល​គិតថា​លោក​នឹង​ក្លាយ​ជា​អភិបាល​ខេត្ត​នេះ​ឡើយ​។​លោក​បាន​រំលឹក​ថា​ ​កាលពី​លោក​ត្រូវ​បាន​ផ្ដល់​តំណែង​ជា​អភិបាល​រង​ខេត្ត​សៀមរាប​ ​គឺ​លោក​កាន់​កិច្ចការ​ងារ​កសិកម្ម​និង​កិច្ចការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។​ ​ក្រោយ​មក​លោក​ត្រូវ​ជួយ​លើ​កិច្ចការ​ងារ​ផ្សេងៗ​របស់​អភិបាល​ខេត្ត​។​លោក​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​ហើយ​ប្ដេជ្ញា​ចិត្ត​បន្ត​ឆន្ទៈ​របស់​អតីត​អភិបាល​ខេត្ត​សៀមរាប​ ​ដើម្បី​ការពារ​និង​ថែរក្សា​ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​។​​លោក​បាន​និយាយ​ថា​ ​លោក​នឹង​ចាប់​ផ្ដើម​ធ្វើការងារ​លើ​គ្រប់​វិ​ស័យ​ក្នុង​ពេល​តែ​មួយ​ ​ជាពិសេស​ផ្ដោ​ត​សំខាន់​លើ​ការ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​​៕Khmer Times



Powered by Blogger.