ក្រសួង​ព្រ​មានភ្លៀង​ខ្យល់​​កន្ត្រាក់​​នឹងជះ​ឥទ្ធិពលនៅ​​ស​ប្តាហ៍​នេះ ​

 ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងដល់សាធារណជន អំពីភ្លៀងធ្លាក់បន្ថែមទៀត រួមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែសីហា។

រូបភាពឯកសារ។rasmeinews
ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្រមាននេះ នៅក្នុងសេចក្តីប្រកាសស្តីពីការព្យាករណ៍អាកាសធាតុថ្មី ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកនេះ។យោងតាម​សេចក្តីជូនដំណឹង​បានឱ្យដឹងថា ក្នុងអំឡុងពេល​នោះ សីតុណ្ហភាព​អាចនឹងប្រែប្រួល​ក្នុង​ចន្លោះ​ពី ២៤ ទៅ ៣៥ អង្សា​សេ នៅ​តំបន់​ទំនាប​កណ្តាល និង​ពី ២៣ ដល់ ៣៦ នៅ​តំបន់​ខ្ពង់រាប​។សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​នឹង​មាន​ចន្លោះ​ពី ២៤ ទៅ ៣២ អង្សាសេ។អាកាសធាតុរបស់ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយខ្យល់មូសុង ដែលកំណត់រដូវធំៗចំនួនពីរ។ ចាប់ពីពាក់កណ្តាលខែឧសភាដល់ដើមខែតុលា ខ្យល់មូសុងបក់បោកខ្លាំង ពីទិសនិរតីដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងសំណើមខ្ពស់៕ AKP/Khmer Times


Powered by Blogger.