សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលនឹងជិតចប់អណត្តិនិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានបង្ហាញពីសមាសភាពថ្នាក់ដឹកនាំរដ្ឋសភានៃនីតិកាលទី៧។
ពីឆ្វេង -លោកស្រី ឃួន សុដារី លោក ជាម យៀប និង លោក វង សូត។ AKP/Khmer Times
យោងតាមសារសំឡេងរបស់លោកកាលពីយប់ថ្ងៃពុធសម្តេចហ៊ុន សែន បានមានប្រសាសន៍ថា លោកស្រី ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភានឹងក្លាយជាប្រធានរដ្ឋសភា ខណៈលោក ជាម យៀប នឹងនៅតែជាអនុប្រធានទី១ រដ្ឋសភា និងលោក វង សូត បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នឹងកាន់តំណែងជាអនុប្រធានទី២ នៃរដ្ឋសភា។លោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋសភាថ្មីនេះ ត្រូវបានរៀបចំឡើងតាំងពីចុងឆ្នាំ២០២១ ដោយលោកបានសង្កត់ធ្ងន់អំពីឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី(RFA) កាលពីយប់មិញថា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាកំពុងតស៊ូដណ្តើមតំណែងប្រធានរដ្ឋសភា។ឆ្លៀតក្នុងឱកាសនោះ សម្តេចហ៊ុន សែនបានប្រាប់ថាលោក ឌិត មន្ទីបានសុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រដើម្បីលាលែងពីតំណែងជាប្រធានតុលាការកំពូលដោយសារបញ្ហាសុខភាព។សម្តេចបានបន្ថែមថា ក្រៅពីនេះ ប្រធានព្រឹទ្ធសភា អនុប្រធានទី១ ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា បានសម្រេចចិត្តមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅឆ្នាំ២០២៤ ដោយសារអាយុចាស់និងបញ្ហាសុខភាព។AKP/Khmer Times
Post a Comment