ប្រជា​​ពលរដ្ឋអំ​ពាវនា​វដល់ចៅហ្វា​យក្រុងភ្នំពេញចាត់​វិ​ធានការបង្រ្កាបល្បែង​ស៊ីសងផ្លូវលេ​ខ៤៧៤

 ល្បែងបានរីកលូតលាស់ដូចផ្សិតខណៈបទបញ្ជាថ្នាក់ដឹកនាំកំពូលៗមិនមានប្រសិទ្ធភាព។ទីតាំងល្បែងអនឡាញគ្រប់ប្រភេទ បៀរការ៉ាត់ ឆ្នោតកន្ទុយលេខយួន ឡូតូ បញ្ជល់មាន់តាមអនឡាញ ភ្នាល់បាល់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ បើកលេងយ៉ាងខែងរ៉ែង  អត់ញញើតសមត្ថកិច្ច។ប្រជាពលរដ្ឋអំពាវនាវដល់ចៅហ្វាយក្រុងភ្នំពេញចាត់វិធានការបង្រ្កាប។

លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋក្នុងសង្កាត់បឹងត្របែកសម្បូរទៅដោយបនល្បែង។ជាពិសេសទីតាំងនៅនឹងផ្លូវលេខ៤៧៤ទល់មុខការ៉ាស់សាំងPTTនេះមានក្រុមញៀនល្បែងស៊ីសងចេញចូលមិនចេះដាច់ មិនថាយប់ឬក៏ថ្ងៃនោះទេ។ជាពិសេសពេលយប់តែម្តងពួកគេឈ្លោះប្រកែកគ្នាស្រែកឡូឡារំខានដល់បងប្អូនប្រជាពលរដ្ឋ។កាលពីខែកញ្ញា ឆ្នាំ២០២២ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញវិធានការដាច់ណាត់មួយ ដោយបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់។ សម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងតំបន់ផងដែរ។«ខ្ញុំមិនស្ទាក់ស្ទើក្នុងការដកតំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថា​មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអានាធិបតេយ្យក្នុងបនល្បែងទៀតទេ»។ នេះជាសារសម្ដេច ហ៊ុន សែន កន្លងមក។ជុំវិញបញ្ហាល្បែងស៊ីសង ត្រូវបានអ្នកតាមដានសង្គម ធ្លាប់លើកឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ៕ជាគន្ធា



Powered by Blogger.