រុស្ស៊ី៖នៅក្នុងអា​ណត្តិរប​ស់នាយ​ករដ្ឋមន្ត្រីកម្ពុ​ជាថ្មីនឹង​ត្រូវបាន​​ពង្រីកបន្ថែម​ទៀត

 លោកMikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី មានសង្ឃឹមយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនាក់ជាប្រពៃណីរវាងរុស្ស៊ីនិងកម្ពុជានឹងត្រូវបានពង្រីក និងពង្រឹងបន្ថែមទៀត។នេះបើយោងតាមសារលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ផ្ញើជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីរុស្ស៊ី បានបញ្ជាក់បន្ថែមនៅក្នុងសារលិខិតថា៖ “ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបំពេញការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាមួយគ្នា មានដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ និងកិច្ចការមនុស្សធម៌ ដែលជាតម្រូវការរបស់រុស្ស៊ី និងកម្ពុជា”។បន្ថែមពីលើនេះ ឯកឧត្តម ក៏ឆ្លៀតឱកាសសម្តែងនូវការគាំទ្រ និងអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការផងដែរ។សូមរម្លឹកថា ឆ្នាំ២០២៣នេះ គឺជាខួបទី៦៧ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ហើយដែលកាលនោះរុស្ស៊ីគឺជាសហភាពសូវៀត៕AKP

Powered by Blogger.