បេក្ខភា​ព​នាយករដ្ឋមន្ត្រី​៖សមិទ្ធផល​​ធំបំផុត​របស់​កម្ពុជាគឺជា​ធ​ន​ធាន​មនុស្ស​ប្រកប​​ដោយ​សក្ដានុព​ល

  ​លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដើម​អាណត្តិ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​បាន​លើកឡើង​ថា​សមិទ្ធផល​ធំបំផុត​របស់​កម្ពុជាគឺជា​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សក្ដានុពល​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​និង​ជឿន​លឿន​។​

លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដើម​អាណត្តិ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា។រូបភាពផេកHunmanet
លោក​បន្ថែម​ថា​សម្រាប់​រដ្ឋាភិបាល​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​នឹង​នៅតែ​បន្ត​ផ្ដល់​អាទិភាព​ជា​ចម្បង​ក្នុង​ការ​វិនិយោគ​វិ​ស័​យ​អប់រំ​ ​ដើម្បី​លើក​ក​ម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​។​ក្នុង​វីដេអូ​ឃ្លីប​ប្រមាណ​ជាង​ ​២​នាទី​ ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាល​ពី​ម្សិលមិញ​បញ្ជាក់​ថា​ ​ទោះ​កម្ពុជា​មាន​អគារ​ទំហំ​ ​១​០​០​ជាន់​ ​ឬ​ ​២​០​០​ជាន់​ ​ក៏​មិន​សំខាន់​ប៉ុន្មាន​ដែរ​។ប៉ុន្តែ​លទ្ធភាព​ធ្វើ​អគារ​បាន​ទំហំ​ ​១​០​០​ជាន់​ ​ឬ​ ​២​០​០​ជាន់​ ​ដោយខ្លួនឯង​ទើប​ជា​រឿង​សំខាន់​។​​លោក​បន្ថែម​ថា​ ​ទោះ​មាន​ថវិកា​ទិញ​កុំព្យូទ័រ​គឺ​មិន​សំខាន់​ដូច​ទៅ​នឹង​អ្នក​ដែល​មានលទ្ធភាព​បង្កើត​កុំព្យូទ័រ​ ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ ​និង​ចេះ​ធ្វើ​កម្មវិធី​កុំព្យូទ័រ​ដោយខ្លួនឯង​នោះ​ទេ​។​លោក​បន្ត​ថា​ ​សម័យមុនៗ​មនុស្ស​ភាគច្រើន​គ្មាន​ឱកាស​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​នោះ​ទេ​។ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​ច្រើន​ ​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​យុវជន​ឱ្យ​មានឱកាស​រៀន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​ថ្នាក់បណ្ឌិត​។​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ថ្លែង​ថា​ ​បច្ចុប្បន្ន​ ​យុវជន​មាន​ឱកាស​សិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់​ទាំងនេះ​ ​គឺ​ដោយសារ​ប្រឹងប្រែង​បង្កើត​សមិទ្ធ​រួមគ្នា​សម្រាប់​កសាង​ប្រទេស​ជាតិ​ពី​បាត​ដៃ​ទទេ​ ​ដើម្បី​ថែរក្សា​សុខ​សន្តិភាព​ ​និង​រួមគ្នា​កសាង​ប្រព័ន្ធ​អប់រំ​ឡើង​វិញ​។​បេក្ខភាព​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​៖​ ​«​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ [,,,] ​ក្នុង​ប្រទេស​របស់យើង​ [,,,] ​អ្វី​ដែល​សំខាន់​ធំបំផុត​ ​គឺ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​ ​មាន​គុណ​ធម៌​ ​សីលធម៌​ ​សម្រាប់​ពង្រឹង​ប្រទេសជាតិ​របស់យើង​ [,,,]​។​លោក​បន្ថែម​ថា​ ​ចំពោះ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ ​គឺ​ប្រៀប​ដូចជា​ ​សសរ​ ​សម្រាប់​ប្រទេសជាតិ​ ​ហើយ​ប្រទេសជាតិ​ត្រូវ​កា​រសសរ​ ​ដែល​រឹង​មាំទាំ​ង​ ​សុខភាព​ ​សមត្ថភាព​ ​និង​ចំណេះ​ដឹង​ ​ហើយ​ ​សសរ​ ​ដែល​បណ្តុះបណ្តាល​ជំនាន់​ក្រោយៗ​កាន់​តែ​រឹង​មាំ​ថែមទៀត​ ​ដើម្បី​ទ្រទ្រង់​នូវ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រឹង​មាំ​។​លោក​ ​យង់​ ​ពៅ​ ​អគ្គលេខាធិការដ្ឋាន​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ផ្អែកលើ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​ ​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​វៀតណាម​ ​សង្គ្រាម​ត្រជាក់​ ​ជាពិសេស​សង្គ្រាមស៊ីវិល​ ​ដែល​ទើប​តែ​បញ្ចប់​ទាំង​ស្រុង​កាល​ពី​ឆ្នាំ​១​៩​៩​៨​។​លោក​បន្ថែម​ថា​ ​ទិដ្ឋភាព​ទាំងនេះ​ ​កម្ពុជា​បាន​រងគ្រោះ​ច្រើន​ស្ទើរគ្រប់​វិ​ស័​យ​ ​ជាពិសេស​វិ​ស័​យ​អប់រំ​ ​សុខាភិបាល​ ​និង​ហេ​ដ្ឋ​រចនាសម្ពន្ធ​នានា​ទាំង​ផ្នែករឹង​ ​និង​ទន់​ ​ព្រមទាំង​បាត់បង់​ធនធានធម្មជាតិ​ ​និង​ធនធានមនុស្ស​ ​ស្ទើរតែ​គ្មាន​សេសសល់​ ​ថែមទាំង​ខាតបង់​ទឹកដី​មួយ​ចំនួន​ផង​ដែរ​។​លោក​បន្ត​ថា​ ​បើ​ផ្អែកលើ​ទិដ្ឋភាព​នយោបាយ​ (​Real​ ​politic​s) ​ប្រជាជន​កម្ពុជា​ត្រូវការ​សុខ​សន្តិភាព​ជាចាំបាច់​ ​ដើម្បី​បន្ត​អភិវឌ្ឍ​គ្រប់​វិ​ស័យ​ ​បន្ត​និរន្តរភាព​សង្គម​ ​បន្តមរតក​នយោបាយ​ពី​អ្នក​ជំនាន់​មុន​ ​ដែល​បាន​ខិតខំ​ស្វែងរក​ ​និង​ការពារ​សន្តិភាព​ ​បន្ទាប់ពី​ឯកភាពជាតិ​ទាំងស្រុង​កាលពី​ឆ្នាំ​១​៩​៩​៨​ ​ដែល​កម្ពុជា​ទទួល​បានការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ន​។​​លោក​ ​យង់​ ​ពៅ​ ​បន្ថែម​ថា​ ​ការ​វិនិយោគ​លើ​វិ​ស័យ​អប់រំ​ ​ដើម្បី​កសាង​ធនធានមនុស្ស​ឱ្យ​មានគុណ​ភាព​ ​និង​ប្រសិទ្ធ​ភាព​ ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ ​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​កម្ពុជា​ ​ក៏​ដូច​រដ្ឋាភិបាល​ក្នុង​អាណត្តិ​នីមួយៗ​។​កាលពី​ខែ​កក្កដា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ធ្លាប់​បញ្ជាក់​ថា​ ​ការ​អភិវឌ្ឍ​ក្នុង​វិ​ស័​យ​ណាមួយ​ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​ឱកាស​ ​និង​អត្ថប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។​​លោក​បន្ថែម​ថា​ ​ការ​អភិ​ឌ្ឍ ​តែង​ធ្វើ​ឱ្យ​ប៉ះពាល់​ ​តែ​ប៉ះពាល់​តែង​គិត​គូ​ពី​ប្រជាពលរដ្ឋ​ជាមុន​ ​និង​ដោះស្រាយ​តាម​គោល​នយោបាយ​ ​ដើម្បី​អភិវឌ្ឍ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ​មិន​មែន​សម្រាប់​តែ​ដើម្បី​ល្អមើល​នោះ​ទេ​។​​បេក្ខភាព​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​ការ​អភិវឌ្ឍ​ក្នុង​វិ​ស័យ​នីមួយៗ​ ​មិនមែន​សម្រាប់​ប្រើប្រាស់​តែ​វិ​ស័យ​ឯកជន​ ​ឬ​បុគ្គល​នោះ​ទេ​ ​តែ​សម្រាប់​ប្រជា​ពល​កម្ពុជា​ ​និង​ប្រយោជន៍​ជាតិ​ទាំងមូល៕ Khmer Times


Powered by Blogger.