អាស៊ានអាចក្លាយទៅជាមហាអំណាចក្នុងពិភពលោកដ៏មានឥទ្ធិពល
លោកបណ្ឌិតJohanSaravanamuttuជាអ្នកវិទ្យាសាស្ត្រភូមិសាស្ត្រនយោបាយបាននិយាយថាអាស៊ានអាចក្លាយទៅជាមហាអំណាចក្នុងការជួយដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
![]() |
រូបភាពអ៊ីនធឺណិត |
លោកមានសុទិដ្ឋិនិយមថា អាស៊ានអាចកាន់តែសកម្ម និងសម្រេចបានលទ្ធផលច្រើនទៀតក្នុងទិសដៅនេះ។លោកបានបន្តថា “ជំហររបស់អាស៊ានកំពុងមានអព្យាក្រឹតភាពវិជ្ជមាន។ អាស៊ានមិនមែនគ្រាន់តែអង្គុយហើយមិនធ្វើអ្វីនោះទេ។អាស៊ានតែងតែខិតខំជំរុញដោះស្រាយនូវរាល់បញ្ហាដែលកើតមាន ប៉ុន្តែអាស៊ានត្រូវតែចាត់វិធានការបន្ថែម»។Johan ដែលជាអ្នកជំនួយការជាន់ខ្ពស់នៅសាលា S. Rajaratnam School of International Studies (RSIS) សាកលវិទ្យាល័យ Nanyang Technological University ប្រទេសសិង្ហបុរីបានយល់ឃើញថា អាស៊ានក៏គួរតែនិយាយបន្ថែមអំពីបញ្ហាភូមិសាស្ត្រនយោបាយ និងសន្តិសុខសំខាន់ៗជាច្រើនដែលប៉ះពាល់មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកផងដែរ។លោកបណ្ឌិត Rahul Mishra នាយកមជ្ឈមណ្ឌលសម្រាប់ ASEAN Regionalism Universiti Malaya (CARUM) បាននិយាយថា អាស៊ានអាចដាក់ខ្លួនជាតួអង្គលេចធ្លោដើម្បីបន្តរក្សាវត្តមានខ្លួនក្នុងទិដ្ឋភាពរាល់ការគំរាមកំហែងមិនមែនសន្តិសុខដែលកំពុងកើតមាននៅជុំវិញពិភពលោក។លោកបានបន្ថែមថា “ឧទាហរណ៍ អាស៊ានអាចប្រើប្រាស់មធ្យោបាយការទូតដោយបង្កើតយន្តការដ៏រឹងមាំ និងមានការចូលរួមពីភាគីពាក់ព័ន្ធអន្តរជាតិ ដើម្បីត្រៀមខ្លួនការពារជំងឺរាតត្បាតណាមួយដែលអាចកើតឡើងនាពេលអនាគត” ។អាស៊ានដែលបានបង្កើតឡើងនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧ មានសមាជិកចំនួន ១០ គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Bernama/Khmer Times
Post a Comment