ឈ្មួញបញ្ជាទិញនិងសម្រុកប្រើឧបករណ៍ឈ្នាងអូសលៀសប្រើប្រាស់កម្លាំងម៉ាស៊ីនអូសខ្នាតយក្សនិងកាវលៀសយ៉ាងអានាធិបតេយ្យនៅបឹងទន្លេសាបមិនមានសមត្ថកិច្ចបង្ក្រាប
ពោធិ៍សាត់៖សកម្មភាពដឹកជញ្ជូនលៀសតាមរថយន្តយីឌុបខ្នាតយក្សប្រភេទ រថយន្ត វ៉េ អង និងរថយន្តយីឌុបភ្លៅ៥នៅតែបន្តដឹកយ៉ាងសកម្មភាពយ៉ាងគឃ្លើនក្នុងរដូវបិទនេសាទផ្ទុយនិងបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន។បើតាមសេចក្ដីរាយការណ៍បាន អះអាងថា លៀសត្រូវបានគេនេសាទដោយប្រើប្រាស់កន្លាំងទូកឡាឈើម៉ាស៊ីនខ្នាតយក្ស អូស ឬកាវ កកូរពេញផ្ទៃទឹកបឹងទន្លេសាប ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ ជីវ:ចម្រុះ ពពួកប្លុងតុង អេកូឡូស៊ី ដែលជាពពួកចំណីត្រីនិងជាប្រភពត្រីពងកូនក្រោមទឹកដ៏មានសារៈសំខាន់ នារដូវបិទនេសាទស្ថិតនៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកំពង់ហ្លួង ស្រុកក្រគរខេត្តពោធិ៍សាត់។ឈ្មួញ២នាក់ដែលមានឈ្មោះ សន វ៉ាន់នី ភេទស្រី និងម្នាក់ទៀតឈ្មោះ តាម៉ុង ភេទប្រុសកំពុងតែបញ្ជាទិញលៀស ដោយមានឈ្មួញជនជាតិវៀតណាម ផ្ដល់លុយនៅពីក្រោយ ដឹកលៀសចេញតាមរយ:ទូកបាឡាឈើធំៗនិងបន្តដឹកតាមរថយន្តយីឌុបខ្នាតយក្ស ជាច្រើនគ្រឿង (ដឹកចេញអត់មានច្បាប់អនុញ្ញាត) គឺដឹកចេញពីឃុំកំពង់ហ្លួង ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់នៅប្រទេសវៀតណាម។ជាក់ស្ដែងនៅវេលាម៉ោង៦ និង៣៧ នាទីល្ងាចថ្ងៃទី៣ និងនៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃ៥ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមអ្នកយកព័ត៌មានយើងបានបន្ត សង្កេតឃើញមានទូកបាឡាឈើម៉ាស៊ីនខ្នាតយក្សដឹកជញ្ជូនលៀស មកសាងឡើងរថយន្តកង៦នៅចំណុចនិយាមកា 48P 414013 1390146 ស្ថិតនៅក្នុងឃុំកំពង់ហ្លូង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តើករណីនេះជាភាពកំសោយរបស់លោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ឬជាការបើកភ្លើងខៀវដើម្បីទទួលយកសំណូកសើមមាត់សើមក.?។តើលោក ភិន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលកំពង់ហ្លួង នឹងលោក ភុំ វិមល នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់កំពុងធ្វើអ្វី.?ខណ:សេចក្ដីរាយការណ៍ខាងលើបន្តថា គេមិនដែលឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ឬអាជ្ញាធរថ្នាក់ណាមួយចេញមុខ មកធ្វើការទប់ស្កាត់ និងចុះបង្ក្រាបនោះឡើយ បើសមត្ថកិច្ចចុះបង្ក្រាបមកម្ដងម្កាល គឺគ្រាន់តែចុះមកនាំគ្នាថតស៊ែហ្វីស្ងាត់ៗហើយក៏ត្រឡប់ថយក្រោយវិញអស់។ប្រការទាំងនេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ត្រីជំនាញរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ កំពុងតែត្រូវប៉ាន់ បើកភ្លើងខៀវ និងត្រូវថ្នាំសណ្តំសើមមាត់ សើមក បណ្ដោយអោយឈ្មួញដឹកជញ្ជូន លៀសបានយ៉ាងអនាធិបតេយ្យ ហើយធ្វើជាមិនដឹងមិនឮទៅវិញ។បើទោះបីការនេសាទកាវលៀស និងការដឹកជញ្ជូនលៀសមិនមែនជាបទល្មើសថ្នាក់ឧក្រិដ្ឋឬជាបទល្មើសថ្នាក់មជ្ឈឹមនោះទេ.!តែជាបទល្មើសលហុ.!យោងច្បាប់រដ្ឋបាលជលផលមាត្រា៩៤ត្រូវទទួលពិន័យអន្តរការពីរដ្ឋបាលជលផលជាប្រាក់ពីមួយ(១)ដងទៅពីរ(២)ដង លើតម្លៃទីផ្សារនៃវត្ថុតាងពិតប្រាកដ ឯវត្ថុតាង ទាំងអស់ត្រូវប្រគល់ឲ្យសាមីជនវិញ។ប៉ុន្តែចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម:-ចំណុច.១ នេសាទដោយអួនអូសគូឬអួនហ៊ុរួមផ្សំភ្លើងធ្វើឱ្យត្រីឬវារីសត្វកុំ។
-ចំណុច.២ នេសាទដោយឧបករណ៍ ម៉ាញ់ នាម ជន មងក្រឡុក មងអូស ឈ្នាងអូសលៀស ឬខ្ចៅនៅទឹកសាប និងឈ្នាងអូសក្រែងឈាម នៅតំបន់ឆ្នេរសមុទ្រដែលអូសឬរុញដោយកម្លាំងម៉ាស៊ីន ដោយគ្មានការអនុញ្ញាត។
-ចំណុច.៣ នេសាទដោយប្រើឧបករណ៍ដាយចាប់ត្រី ឬដាយចាប់បង្កងខុសទីតាំងកំណត់របស់ឡូដាយចាប់ត្រី ឬដាយចាប់បង្កង។
-ចំណុច.៤ នេសាទដោយអួនអូស ឬឈ្នាងអូសត្រាំក្រឡាហូលនៅក្រៅតំបន់អនុញ្ញាតឱ្យធ្វើការនេសាទ។
-ចំណុច.៥ ប្រើនាវានេសាទបរទេសដើម្បីធ្វើអាជីវកម្មនេសាទ ក្នុងដែននេសាទសមុទ្រកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
-ចំណុច.៦ ប្រើនាវានេសាទបរទេសដើម្បីធ្វើអាជីវកម្មនេសាទនៅក្នុងដែននេសាទសមុទ្រកម្ពុជាគ្មានលិខិតអនុញ្ញាត។
-ចំណុច.៧ ចាប់ លក់ ទិញ ធ្វើសន្និធិនិងដឹកជញ្ជូនកូន ឬពងត្រី និងកូន ឬពងវារីសត្វផ្សេងទៀតដោយគ្មានលិខិតអនុញ្ញាត។
-ចំណុច.៨ ផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុកឧបករណ៍នេសាទ អួនអូសគូ។
-ចំណុច.៩ មិនគោរពតាមផែនការគ្រប់គ្រង និងផែនការប្រមូលផលិតផលជលផលប្រចាំឆ្នាំ។
ជនណាប្រព្រឹត្តបទល្មើសជលផលចំណុចទី១ ចំណុចទី២ ចំណុចទី៣ ចំណុចទី៤ ចំណុចទី៥ និងចំណុចទី៦ នៅពេលយប់ត្រូវទទួលការ ពិន័យអន្តរការពីរដ្ឋបាលជលផលទ្វេដងនៃប្រាក់ពិន័យក្នុងកថាខណ្ឌទី១ នៃមាត្រានេះ ហើយវត្ថុតាង ពិតប្រាកដទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារអំពាវនាវស្នើសុំដល់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសសូមគោរពស្នើសុំលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។តើនេះជាល្បិចរបស់មន្ត្រីជំនាញដែលតែងតែយកអនុសាសន៍របស់សម្ដេចឆ្លៀតឱកាសធ្វើជាលេសកន្ទាលធំបន្លំដេកដើម្បីតែលាភសក្ការៈថ្នូរនិងការមិនបង្ក្រាប អង្គុយចាំតែយកលុយតុងមែនឬ?។សូមចងចាំថាអភិក្រម៥ចំណុចរបស់សម្ដេចហ៊ុនសែនគឺមានស្រេចហើយតើ។តើដំណាក់កាលនេះគឺជាដំណាក់កាលវះកាត់តើត្រូវចាំមានបញ្ជានាយករដ្ឋមន្ត្រីបន្តទៀតឬ?៕កែបូរិន
Post a Comment