អឺរ៉ុ​ប​ចេញម​កអ​ប​អរឯកឧត្តមហ៊ុន​​ ម៉ា​​ណែតខណៈគៀវអញ្ជើញធ្វើ​ទស្សនកិច្ចនៅ​​អ៊ុ​យក្រែន

 ប្រធាន​គណៈកម្មាការ​អឺរ៉ុប​និង​ប្រធានាធិបតី​អ៊ុយក្រែនបាន​ចេញ​នូវ​សារ​អបអរ​ដល់​ឯកឧត្តម ហ៊ុន ម៉ាណែត​ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ អាណត្តិ​ទី​៧​នេះ​។ ជា​ការ​កត់​សម្គាល់ ​សារ​របស់​មេដឹកនាំ​អឺរ៉ុប​ និង​អ៊ុយក្រែន​ ទើប​តែ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​បណ្តា​ប្រទេស​ជាច្រើន​ ជាអាទិ៍​ ចិន​ កូរ៉េ​ និង​ប្រទេស​មួយចំនួន​ទៀត​ បាន​អបអរ​លោក ​ហ៊ុន ម៉ាណែត ​តាំង​ពី​ពេល​ដែល​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ​ក្រោយ​ការ​យល់ព្រម​របស់​សភា​ កាល​ពី​ថ្ងៃ​ទី​២២​សីហា​។​

ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។AFP
តាមរយៈលិខិត ដែលបញ្ចេញដោយឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បានផ្ញើនូវពាក្យអបអរដល់ឯកឧត្តមហ៊ុន ម៉ាណែត ដែលបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជា ខណៈដែលសហភាពអឺរ៉ុប និងកម្ពុជា មានទំនាក់ទំនងភាពជាដៃគូជាយូរអង្វែង និងការប្តេជ្ញាចិត្តចំពោះពេលអនាគត។ជាលិខិតដែលផ្ញើជូនឯកឧត្តម ហ៊ុន ម៉ាណែត តាំងពីថ្ងៃទី២៥សីហា និងទើបតែត្រូវបាននាយករដ្ឋមន្ត្រីថ្មីរូបនេះ បញ្ចេញនៅថ្ងៃទី២៨សីហា គឺលោកស្រី Ursula von der Leyen បានអះអាងថា ខ្លួនសម្លឹងមើលពីការធ្វើការជាមួយឯកឧត្តមហ៊ុន ម៉ាណែត និងរដ្ឋបាលរបស់ឯកឧត្តមដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបាននូវសក្តានុពលពាណិជ្ជកម្ម ការវិនិយោគ និងការរីកចម្រើនសម្រាប់សហភាពអឺរ៉ុប និងកម្ពុជា។ ប្រធានគណៈកម្មការអឺរ៉ុប ជាស្តី្ររូបនេះ ក៏សង្ឃឹមថា ការប្តេជ្ញាចិត្តរួមគ្នារវាងសហភាពអឺរ៉ុប និងកម្ពុជា នឹងអាចដោះស្រាយបញ្ហាប្រឈមជាសកលនិងការរីកចម្រើនរួមគ្នាប្រកបដោយបរិយាប័ន្ន។ដោយឡែកលិខិតមួយច្បាប់ផ្សេងទៀត របស់លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ក៏ទើបត្រូវបានលោកនាយករដ្ឋមន្ត្រីថ្មី ជាកូនសម្តេចហ៊ុន សែន រូបនេះ បញ្ចេញកាលពីថ្ងៃចន្ទទី២៨សីហាដូចគ្នា ខណៈដែលលិខិតនោះបានផ្ញើពីទីក្រុងគៀវ តាំងពីថ្ងៃទី២២សីហាមកម្ល៉េះ។ខ្លឹមសារនៃលិខិតរបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក Volodymyr Zelenskyy បានអបអរ និងជឿជាក់ថាឯកឧត្តមហ៊ុន ម៉ាណែត នឹងរួមចំណែកធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើន លើឆាកអន្តរជាតិ ហើយមិត្តភាពរវាងកម្ពុជា និងអ៊ុយក្រែន នឹងទទួលបានលទ្ធផលជាក់ស្តែងថ្មីប្រកបដោយគុណភាព។ប្រធានាធិបតីអ៊ុយក្រែន ក៏បានអរគុណកម្ពុជា ចំពោះការគាំទ្រអ៊ុយក្រែន លើទង្វើឈ្លានពានរបស់រុស្ស៊ីនិងបានជួយអ៊ុយក្រែនតាមរយៈជំនួយបែបមនុស្សធម៌ លើការបង្ហាត់បង្រៀនផ្នែកដោះមីន។ បើតាមលិខិតដដែលនោះ គឺលោក Zelenskyy ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅអ៊ុក្រែន ផងដែរ។គួរកត់សម្គាល់ថា លិខិតរបស់ប្រធានគណៈកម្មាការអឺរ៉ុបនិងប្រធានាធិបតីអ៊ុយក្រែន ទើបតែធ្លាក់មកប៉ុណ្ណោះ ខណៈពេលដែលប្រទេសមួយចំនួន រាប់ទាំងក្នុងតំបន់អាស៊ាន អាហ្វ្រិក និងអាមេរិកខាងត្បូងជាដើម បានអបអរឯកឧត្តមហ៊ុន ម៉ាណែត តាំងពីថ្ងៃទី២៦កក្កដា ដែលលោកត្រូវបានសម្តេច ហ៊ុន សែន ជាឪពុក ប្រកាសថានឹងក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧នេះ។ យ៉ាងណាមិញ អ្នកតាមដានកិច្ចការអន្តរជាតិមួយចំនួន បានកត់សម្គាល់ ពីសារអបអរជាច្រើនរបស់បណ្តាមេដឹកនាំធំៗលើពិភពលោកចំពោះឯកឧត្តមហ៊ុន ម៉ាណែត ខណៈដែលគេមិនទាន់បានឃើញសារអបអរជាផ្លូវការ ចេញពីបណ្តាប្រទេសលោកខាងលិចមួយចំនួនដែលនិយមបែបប្រជាធិបតេយ្យនៅឡើយ៕RFI
Powered by Blogger.