សមត្ថកិច្ចខេត្តកំពុងតាមចាប់អ្នកទោសជនជាតិចិនដែលបានរត់គេចពីពន្ធនាគារខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ខណៈពេលយកទៅពេទ្យធ្មេញមួយកន្លែងក្នុងក្រុងសៀមរាប។
 |
សមត្ថកិច្ចកំពុងស្វែងរកអ្នកទោសជនជាតិចិនដែលកំពុងរត់គេច។Khmer Times |
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ខណៈដែលជនរងគ្រោះត្រូវបានមន្រ្តីពន្ធនាគារ ចំនួន៤នាក់ដឹកនាំពេទ្យធ្មេញឈ្មោះ ជុំ ចិន្តា ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ក្រុមជនសង្ស័យ ប្រដាប់ដោយអាវុធស្លៀកពាក់បិទជិតបានចូលមកភ្ជង់មន្រ្តីពន្ធនាគារដែលកំពុងអង្គុយចាំអ្នកទោសក្នុងបន្ទប់ធ្វើធ្មេញ។មកដល់ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះកំពុងចែកជើងគ្នាស្វែងរកជនល្មើសខាងលើ ដោយមិនមានពន្លឺអ្វីនៅឡើយ។សមត្ថកិច្ចបានប្រទះឃើញរថយន្តលុច្យសីស330 ពណ៌ផ្សែងបារីមួយគ្រឿង ទុកចោលនៅដីទំនេរមួយកន្លែងក្នុងសង្កាត់ស្វាយដង្គំ ដែលជារថយន្តក្រុម ជនល្មើសធ្វើសកម្មភាពរំដោះអ្នកទោសជនជាតិចិន៕កែវ រចនា / Khmer Times
Post a Comment