ជនជាតិជប៉ុន២នាក់ត្រូវបាននិរទេសចេញពីកម្ពុជា
នគរបាលបានចាប់ខ្លួនបុរសជនជាតិជប៉ុន២នាក់កាលពីថ្ងៃពុធជុំវិញការចោទប្រកាន់នឹងបទជាប់ពាក់ព័ន្ធការក្លែងបន្លំនៅប្រទេសកម្ពុជាបន្ទាប់ពីពួកគេត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសជប៉ុនវិញ។ជនសង្ស័យឈ្មោះ Shigeru Sato អាយុ ៥៥ ឆ្នាំ និង Hiroki Ito អាយុ៤៨ ឆ្នាំត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំពេលជិះយន្តហោះឆ្ពោះទៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ដែលបានចុះចតនៅម៉ោងប្រហែល ៦ព្រឹក។
![]() |
Shigeru Sato (កណ្តាល)ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ហើយត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំពេលកំពុងជិះយន្តហោះទៅកាន់ទីក្រុងតូក្យូកាលពីថ្ងៃទី១៦ខែសីហា។Kyodo News/Khmer Times |
ប្រភពស៊ើបអង្កេតនិងអ្នកដែលដឹងពីរឿងនេះបាននិយាយថា អ្នកទាំង២គឺជាមនុស្សចុងក្រោយក្នុងចំណោមក្រុមជនជាតិជប៉ុន៧ នាក់ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការក្លែងបន្លំ។ អ្នកទាំងនោះបានត្រឡប់មកប្រទេសជប៉ុនវិញ ហើយត្រូវបាននគរបាលជប៉ុនសាកសួរ។ប្រភពស៊ើបអង្កេតបានបន្ថែមថាអ្នកទាំង២ត្រូវបានគេសង្ស័យថាបានបោកប្រាស់ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តSaga ភាគនិរតីប្រទេសជប៉ុន។ការចាប់ខ្លួនអ្នកទាំង២នេះធ្វើឡើងចំពេលដែលមានជនជាតិជប៉ុនជាច្រើននៅបរទេសបានប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ក្នុងចំណោមនោះ មានសំណុំរឿងឧក្រិដ្ឋកម្ម “Luffy” ដ៏ល្បីមួយ ដែលជនជាតិជប៉ុន ៤នាក់ ត្រូវបាននិរទេសចេញពីប្រទេសហ្វីលីពីន កាលពីខែកុម្ភៈពាក់ព័ន្ធនឹងករណីប្លន់ដែលត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសជប៉ុន។ ជនសង្ស័យបានហៅខ្លួនឯងថា Luffy ដែលនេះជាឈ្មោះតួអង្គគំនូរជីវចលដ៏ពេញនិយមមួយ៕The MainichiShigeru Sato (កណ្តាល)ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ហើយត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំពេលកំពុងជិះយន្តហោះទៅកាន់ទីក្រុងតូក្យូកាលពីថ្ងៃទី១៦ខែសីហា។Kyodo News/Khmer Times
Post a Comment