ឯក​ឧត្តមអភិ​សន្ដិប​ណ្ឌិតស​ សុខា​អ​ញ្ជើញ​ជាអធិ​បតី​ប្រកាស​តែងតាំងមុខតំណែ​ង​និងបំ​ពា​ក់​ឋា​នន្ដរស័ក្តិអគ្គស្នង​កា​​រនៃអគ្គស្នងការដ្ឋាន​នគ​របាលជា​តិ

 នារសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយក នៃអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ, ស្នងការ នៃស្នងដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គោរពជូន ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា និងអង្គពិធីទាំងមូលថា រយៈពេល ៩ខែ ឆ្នាំ២០២៣ កម្លាំងនគរបាលជាតិ នៅតែឈរជាស្នូលយ៉ាងសំខាន់ ក្នុងការរក្សាសន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព។ ក្រោមការដឹកនាំចង្អុលបង្ហាញដោយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលគ្រប់ជំនាញ គ្រប់ថ្នាក់ បានចាត់តាំងអនុវត្តនូវគោលការណ៍ វិធានការ និងផែនការនានា ដែលបានដាក់ចេញសំដៅការពារសុខសន្ដិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ដោយបង្ការទប់ស្កាត់ ប្រកបដោយប្រសិទ្ធិភាពនូវឧបាយកលរបស់ពួកមាននិន្នាការប្រឆាំងជ្រុលនិយម ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កអសន្ដិសុខ ក្នុងចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញអានព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងតែងតាំងមុខតំណែង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជំនួស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ។ទន្ទឹមនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ការពារដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ, គោរព និងអនុវត្តយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, ដើរតាមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជាពិសេសគោរព និងអនុវត្តតាមគោលនយោបាយជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។​ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ប្ដេជ្ញាធានាថែរក្សាការពារឱ្យបានគត់ម៉ត់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ ព្រមទាំងចូលរួមការពារឱ្យបានជាដាច់ខាតនូវបូរណៈភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាព មិនឱ្យកើតមានឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត។ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រី កងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះប្រជាពលរដ្ឋ ជាពិសេសពុះពារគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមជាតិ និងបម្រើប្រជាពលរដ្ឋគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា”។លើសពីនេះទៀត ឯកឧត្តម អភិសន្ដិបណ្ឌិត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នាពេលកន្លងមក ក្នុងនាមជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នីតិកាលទី៦ ហើយបច្ចុប្បន្នជា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំ កសាងពង្រឹង កម្លាំងនគរបាលជាតិប្រកបដោយជំនាញ វីជ្ជាជីវៈ សីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការពង្រឹងថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទូទាំងប្រទេស​ សំដៅបង្រួបបង្រួមជាតិ ហើយក៏ផ្ដល់ឱកាសឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ។ឯកឧត្តម អភិសន្ដិបណ្ឌិត បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកំណែទម្រង់ និងពង្រឹងរដ្ឋបាលកិច្ចជាស្នូល ដែលជាកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលបានចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៣នេះ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងសភាពការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងប្រែប្រួលមិនអាចប៉ាន់ស្មានបាន និងហានិភ័យខ្ពស់ ជាពិសេសប្រឈមក្នុងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ក៏ដូចជាការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៅភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ជាដើម។ ឯកឧត្តម អភិសន្ដិបណ្ឌិត បន្ដថា ការដាក់ចេញនូវយុទ្ធសាស្ដ្រថ្មីនេះ គឺជាការបន្ដអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នាអាណត្តិកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ កត្តិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធិភាព រក្សាបាននូវសុខសន្ដិភាព ពេញលេញ ដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា ជាពិសេសយកឈ្នះលើវិបត្តិកូវីដ-១៩ ផងដែរ៕ដោយ៖នាយកដ្ឋានព័ត៌វិទ្យា




Powered by Blogger.