នគរបាលបានចាប់ខ្លួនបុរសជនជាតិជប៉ុន២នាក់កាលពីថ្ងៃពុធជុំវិញការចោទប្រកាន់ថាពួកគេជាប់ពាក់ព័ន្ធនឹងក្រុមឆបោកនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីការនិរទេសចេញពីកម្ពុជា។ជនសង្ស័យឈ្មោះ Shigeru Sato អាយុ៥៥ ឆ្នាំ និង Hiroki Ito អាយុ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទឆបោកខណៈជិះយន្តហោះឆ្ពោះទៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ដែលបានចុះចតនៅម៉ោងប្រហែល ៦ព្រឹក។
 |
TimesHiroki Ito (កណ្តាល)ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ រួមជាមួយនឹង ShigeruSatoអាយុ៥៥ឆ្នាំជុំវិញការជាប់ពាក់ព័ន្ធក្នុងក្រុមឆបោកដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាបានមកដល់អាកាសយានដ្ឋាន Haneda នៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីការនិរទេសពីប្រទេសកម្ពុជា។ KYODO |
ប្រភពស៊ើបអង្កេត និងអ្នកដែលដឹងពីរឿងនេះបាននិយាយថា អ្នកទាំងពីរគឺជាមនុស្សចុងក្រោយក្នុងចំណោមក្រុមជនជាតិជប៉ុន៧នាក់ដែលត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងក្រុមឆបោក។ ក្រៅពីនោះ ត្រូវបានបញ្ជូនខ្លួនដល់ប្រទេសជប៉ុនរួចហើយនិងត្រូវបាននគរបាលជប៉ុនធ្វើការសាកសួរ។ប្រភពស៊ើបអង្កេតបាននិយាយថា អ្នកទាំង២ត្រូវបានគេសង្ស័យថាបានឆបោកអ្នកស្រុកនៅខេត្ត Saga ។ការចាប់ខ្លួនអ្នកទាំង២នេះ ធ្វើឡើងចំពេលមានករណីជាច្រើនកើតឡើងលើជនជាតិជប៉ុន ដែលប្រើប្រាស់មូលដ្ឋាននៅក្រៅប្រទេសដើម្បីប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ក្នុងចំណោមនោះ មានសំណុំរឿងឧក្រិដ្ឋកម្ម “Luffy” ដ៏ល្បីមួយដែលជនជាតិជប៉ុន៤នាក់ត្រូវបាននិរទេសចេញពីប្រទេសហ្វីលីពីន កាលពីខែកុម្ភៈពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនដែលរៀបចំនៅទូទាំងប្រទេសជប៉ុន។ជនសង្ស័យបានហៅខ្លួនឯងថា Luffy ដូចតួអង្គគំនូរជីវចលដ៏ពេញនិយមមួយ៕ Kyodo/Khmer
Post a Comment