ម៉ាឡេស៊ី​និយា​​យ​ថាខ្លួន​មិន​អត់ឱន​​​ចំពោះ​ការ​ប្រមាថ​រ​បស់​Nigel Ng​លើ​ម្ហូប​​ខ្មែរ​​​ទេ

 រដ្ឋាភិបាលម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោលការលើកឡើងរបស់ជនជាតិម៉ាឡេស៊ីលោកNigel Ng ដោយបញ្ជាក់ថា វាមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលម៉ាឡេស៊ីនោះទេ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ថារដ្ឋាភិបាលម៉ាឡេស៊ី មិនអត់ឱនចំពោះពាក្យសម្តីឬសកម្មភាពណាមួយដែលប៉ះពាល់ដល់អ្នកដទៃឡើយ។ពាក្យសម្តី​ឬ​ទង្វើ​ទាំង​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទេ។សេចក្តីថ្លែងការណ៍បានបន្ថែមថា កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងដ៏រឹងមាំស៊ីជម្រៅនិងទូលំទូលាយ ខណៈដែលទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក៏ជិតស្និទ្ធផងដែរ។ ដូច្នេះហើយ មតិផ្ទាល់ខ្លួនរបស់ Nigel Ng គឺជាការរារាំង និងធ្វើឱ្យខូចដល់ការជឿទុកចិត្តនិងមិត្តភាពរវាងប្រទេសទាំង២និងប្រជាជនរបស់ពួកគេ។សេចក្តីថ្លែងការណ៍ក៏បានរំឮកដល់ដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Dato’ Seri Anwar Ibrahim មកកាន់ប្រទេសកម្ពុជា ដែលបានបង្កើនទំនាក់ទំនងយូរអង្វែង និងពង្រឹងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត។បុគ្គល​ថោកទាប​ដែល​មើលងាយ​អ្នក​ដទៃ​ដើម្បីតែ​ការ​វាយតម្លៃនិង​ប្រាក់​ដុល្លារ។កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យ Nigel Ng ឬ Uncle Roger ធ្វើការសុំទោសជាសាធារណៈចំពោះការវាយតម្លៃមិនល្អនៃម្ហូបអាហារខ្មែរនៅលើ Channel YouTube Nigel Ng ដែលបានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដែលមានចំណងជើងថា ” Uncle Roger Makes Adobo”។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថាការវាយតម្លៃរបស់បុគ្គលខាងលើគឺចាកឆ្ងាយទាំងស្រុងពីការពិតនៃកិត្យានុភាព និងអត្តសញ្ញាណនៃម្ហូបអាហារខ្មែរជាពិសេសទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ បានខិតខំប្រឹងប្រែងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកទាំងមូលបានស្គាល់យ៉ាងទូលំទូលាយថា“ប្រទេសកម្ពុជាមានវប្បធម៌ដ៏ស្រស់បំព្រង និងម្ហូបអាហារមានរសជាតិឆ្ងាញ់”។នៅឆ្នាំ២០២២ សៀវភៅម្ហូបខ្មែរ « The Taste of Angkor» ត្រូវបានចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សៀវភៅម្ហូបខ្មែរនេះក៏ត្រូវបានជាប់ពានរង្វាន់ម្ហូបអាហារអាស៊ីឆ្ងាញ់បំផុត (The Best Asian Cookbook Prize) នៅក្នុងការប្រកួតពានរង្វាន់មុខម្ហូបពិភពលោក The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស៕Khmer Times

« The Taste of Angkor (រសជាតិអង្គរ)» ដែលជាសៀវភៅធ្វើម្ហូបខ្មែរ ដែលទទួលបានការកោតសរសើរជាអន្តរជាតិ ដែលបង្ហាញអំពីមុខម្ហូប និងស្នាដៃម្ហូបខ្មែរ។ AKP/Khmer Times




Powered by Blogger.