ម៉ិកស៊ិក​បា​​ន​អញ្ជើញ​ទាហា​ន​រុស្ស៊ី​មក​ធ្វើ​ព្យុហ​យាត្រាអ៊ុ​យក្រែន​ខឹង

អ៊ុយក្រែន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខឹងសម្បារ​បន្ទាប់ពី​ប្រធានាធិបតី​ម៉ិកស៊ិក Lopez Obrador បាន​អញ្ជើញ​ទាហាន​រុស្ស៊ី​ឲ្យ​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​បុណ្យ​ឯករាជ្យ។ទាហាន១៤នាក់នៃកងវរសេនាធំ Preobrazhenskiy ទី១៥៤បានកាន់ទង់ជាតិរុស្ស៊ីនៅថ្ងៃទី១៦ខែកញ្ញាដើម្បីចូលរួមក្នុងក្បួនដង្ហែរនៅទីក្រុងម៉ិកស៊ិករដ្ឋធានីនៃប្រទេសម៉ិកស៊ិកក្នុងឱកាសខួបលើកទី២១៣នៃឯករាជ្យរបស់ប្រទេសអាមេរិកខាងជើងនេះ។ ទាហានមកពីប្រទេសចំនួន១៩រួមមានប្រេស៊ីល ឈីលី ចិន វេណេហ្ស៊ុយអេឡា ស្រីលង្កា នេប៉ាល់ គុយបា និងនីការ៉ាហ្គា ក៏បានចូលរួមនៅក្នុងក្បួនដង្ហែផងដែរ។ស្ថានទូតរុស្ស៊ីប្រចាំប្រទេសម៉ិកស៊ិកបានបង្ហោះនៅលើបណ្តាញសង្គមXថា "សូមឱ្យមិត្តភាពរវាងម៉ិកស៊ិក និងរុស្ស៊ីស្ថិតស្ថេរនៅបានយូរ" ។

ទាហាន​រុស្ស៊ី​ចូល​រួម​ក្នុង​ក្បួន​ដង្ហែរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ម៉ិកស៊ិក​នៅ​ទីក្រុង​ម៉ិកស៊ិក​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា។ រូបថត៖Outono
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងម៉ិកស៊ិក អ្នកនយោបាយប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិកមួយចំនួនបានរិះគន់ទង្វើនេះ។ឯកអគ្គរដ្ឋទូតអ៊ុយក្រែន Oksana Dramaretska បានបង្ហោះនៅលើបណ្តាញសង្គមថា "តើនេះដាច់ដោយឡែកពីគោលនយោបាយអព្យាក្រិត្យ និងការថ្កោលទោសសកម្មភាពយោធាប្រឆាំងនឹងប្រទេសរបស់ខ្ញុំដោយរបៀបណា?"ទោះជាយ៉ាងណាក៏ដោយប្រធានាធិបតីម៉ិចស៊ិកបានការពារការសម្រេចចិត្តរបស់លោកក្នុងការអញ្ជើញទាហានរុស្ស៊ីឱ្យចូលរួមក្នុងក្បួនដង្ហែរ។ លោកObradorបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ខែកញ្ញាថា"យើងមានទំនាក់ទំនងជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោកហើយអញ្ជើញនរណាម្នាក់ឱ្យចូលរួម"។រដ្ឋាភិបាលម៉ិកស៊ិកបានថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននិងបានគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលតម្រូវឱ្យទីក្រុងម៉ូស្គូដកកងទ័ពរបស់ខ្លួនជាបន្ទាន់ក្នុងខែកុម្ភៈ។ យ៉ាងណាក៏ដោយ រដ្ឋបាលប្រធានាធិបតី Obrador បានបដិសេធមិនដាក់ទណ្ឌកម្មលើរុស្ស៊ីទាំងបញ្ជូនជំនួយយោធាដល់អ៊ុយក្រែនដោយនិយាយថាម៉ិកស៊ិកព្យាយាមជំរុញការសន្ទនាដើម្បីសម្រេចបាន សន្តិភាព។កាលពីឆ្នាំមុន លោក Lopez Obrador បានស្នើគណៈកម្មការផ្សះផ្សារួមមាន Pope Francis អគ្គលេខាធិការ UN លោក Antonio Guterres និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ប៉ុន្តែគំនិតនេះមិនទទួលបានការគាំទ្រធំដុំពីភាគីពាក់ព័ន្ធឡើយ។នៅក្នុងសារមួយទៅកាន់សមាជិកសភាម៉ិកស៊ិកកាលពីខែមេសា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើឱ្យម៉ិកស៊ិកជួយរៀបចំកិច្ចប្រជុំកំពូលជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីនដើម្បីជួយបញ្ចប់ការប្រយុទ្ធគ្នា៕ប្រភពAFP, Reuters


Powered by Blogger.