VIDEOឯកឧត្ដមអភិសន្តិបណ្ឌិតស សុខា៖ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបងទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស!
ភ្នំពេញ៖ផ្អែកតាមលទ្ធផលនៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាននិងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) ថ្លែងក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកខណ្ឌ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
![]() |
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) |
Post a Comment