លោក​K​im Jon​​g-unនិ​​ង​កូន​ស្រី​បាន​ចូ​ល​រួម​​ក្នុង​ក្បួន​ដង្ហែ​យោ​​ធា​​ដើម្បី​អបអ​រ​ទិ​វា​​​ជាតិ

មេដឹកនាំKim Jong-unនិងកូនស្រីរបស់លោកបានទស្សនាការដង្ហែរក្បួនយោធានៅទីក្រុងព្យុងយ៉ាងនៃកងជីវពលការពារដើម្បីអបអរសាទរទិវាជាតិរបស់ប្រទេសកូរ៉េខាងជើង។ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា បាន​ធ្វើ​ព្យុហយាត្រា​យោធា​នៅ​ទីលាន Kim Il Sung ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥​នៃ​ឯករាជ្យ​ភាព​របស់​ខ្លួន។ព្រឹត្តិការណ៍នេះបានចល័តកងកម្លាំងជីវពល និងប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើនដែលទុកនៅក្នុងរថយន្តដោយអង្គភាពយោធានិងអាវុធទំនើបៗដូចជាមីស៊ីលផ្លោងនិងរថក្រោះជាដើម។

មេដឹកនាំ​Kim Jong-unនិង​កូន​ស្រី​របស់​លោក Ju-ae ក្នុង​ពេល​ធ្វើ​ព្យុហយាត្រា​យោធា​ក្នុង​ក្រុង​ព្យុងយ៉ាង​កាល​ពី​យប់​ថ្ងៃ​ទី៨ ខែ​កញ្ញា។ រូបថត៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោកKim Jong-unនិងកូនស្រីលោក Kim Ju-ae បានទស្សនាព្រឹត្តិការណ៍នេះពីកន្លែងឈរហ៊ុំព័ទ្ធដោយឧត្តមសេនីយ៍យោធា និងមន្ត្រីរដ្ឋាភិបាលជាច្រើន។ ក្រៅ​ពី​ក្បួន​ដង្ហែ​កងជីវពល កូរ៉េ​ខាង​ជើង​ក៏​បាន​ធ្វើ​ការ​បាញ់​កាំជ្រួច​ដើម្បី​អបអរ​ទិវា​ជាតិ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា។ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA បាននិយាយថា លោកKim Jong-un បន្ទាប់មកបានជួបពិភាក្សាជាមួយអនុនាយករដ្ឋមន្ត្រីចិនលោក Liu Guozhongដែលកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទីក្រុងប៉េកាំងទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។នៅថ្ងៃទី៥ខែកញ្ញា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានចេញផ្សាយទិន្នន័យដែលបង្ហាញថា RodongSinmunដែលជាមុខមាត់របស់គណបក្សពលករកូរ៉េបានរាយការណ៍អំពីព្រឹត្តិការណ៍សាធារណៈចំនួន១៥ដែលចូលរួមដោយ Kim Ju-ae  ក្មេងស្រីនេះគឺជាកូនទី២របស់មេដឹកនាំកូរ៉េខាងជើងដែលត្រូវបានគេជឿថាកើតនៅឆ្នាំ២០១២ ឬ២០១៣។មន្ត្រីជាន់ខ្ពស់កូរ៉េជឿថាវានៅតែលឿនពេកក្នុងការវាយតម្លៃតួនាទីនាពេលអនាគតរបស់ Ju-ae ។ប៉ុន្តែការបង្ហាញខ្លួនរបស់នាងហាក់ដូចជាបង្ហាញពីសារមួយផ្នែកអំពីអ្នកស្នងតំណែងនាពេលអនាគតរបស់លោក Kim ។ មន្ត្រី​រូបនេះ​បាន​អត្ថាធិប្បាយ​ថា កូរ៉េ​ខាងជើង​បាន​បង្កើត​ស្តង់ដារ​ពិធីការ​ជាពិសេស​សម្រាប់ Ju-ae ។ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានវិភាគបន្ថែមទៀតថា Ju-ae បានចូលរួមព្រឹត្តិការណ៍ទាក់ទងនឹងយោធានៅក្នុងប្រទេសកូរ៉េខាងជើងចំនួន ១២ដង ដែលស្មើនឹង៨០% នៃព្រឹត្តិការណ៍ដែលនាងបានបង្ហាញខ្លួន ចាប់តាំងពីពេលដែលនាងនិងឪពុករបស់នាងបានត្រួតពិនិត្យកន្លែងបាញ់មីស៊ីល Hwasong- 17នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ ក្មេងស្រីរូបនេះបានចូលរួមព្រឹត្តិការណ៍សេដ្ឋកិច្ច និងសង្គមត្រឹមតែ៣ដងប៉ុណ្ណោះរួមទាំងព្រឹត្តិការណ៍កីឡាចំនួន២និងពិធីបើកការដ្ឋានសាងសង់ផ្លូវថ្មីនៅតំបន់ Sopho ទីក្រុងព្យុងយ៉ាង។ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា "Ju-aeភាគច្រើនចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលផ្តោតលើសមិទ្ធផលយោធា និងសេដ្ឋកិច្ចជំរុញភាពស្មោះត្រង់ពីយោធា"៕ប្រភព KCNA,Reuters

កាំភ្លើង​ធំ​គ្រាប់​រ៉ុក្កែត​ទុកក្នុង​រថយន្ត​របស់​កងជីវពល​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ដង្ហែ​ក្បួន​យោធា​កាល​ពី​យប់​ថ្ងៃ​ទី៨ខែ​កញ្ញា។ រូបថត៖ KCNA



Powered by Blogger.