អាស៊ែ​បៃ​ហ្សង់​ចាប់ខ្លួនអតីត​មេដឹកនាំក្រុមផ្តាច់ខ្លួនNagor​no-Karabakh

 រដ្ឋាភិបាលអាស៊ែបៃហ្សង់បានប្រកាសពីការចាប់ខ្លួនVardanyan ដែលជាអតីតមេដឹកនាំផ្តាច់ខ្លួននៅNagorno-Karabakh នៅពេលដែលលោកកំពុងព្យាយាមចូលទៅក្នុងប្រទេសអាមេនី។នៅថ្ងៃទី២៧ខែកញ្ញា ទីភ្នាក់ងារព្រំដែនអាស៊ែបៃហ្សង់បានប្រកាសថា RubenVardanyanដែលជាពាណិជ្ជករកើតនៅឆ្នាំ១៩៦៨ដែលបានដឹកនាំក្រុមបំបែកខ្លួននៅ Nagorno-Karabakh ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅទីក្រុងបាគូ។

អតីតមេដឹកនាំផ្តាច់ខ្លួននៃតំបន់ Nagorno-Karabakh Ruben Vardanyan (កណ្តាល) ត្រូវបានអមដោយឆ្មាំព្រំដែន Azerbaijani នៅក្នុងរូបថតដែលបានចេញផ្សាយនៅថ្ងៃទី២៧ខែកញ្ញា។ រូបថត៖ ឆ្មាំព្រំដែន Azerbaijan
Veronika Zonabend ភរិយារបស់លោក Vardanyan បានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្វាមីរបស់លោកស្រីដោយនិយាយថាVardanyanត្រូវបានចាប់ខ្លួនខណៈពេលដែលចាកចេញជាមួយនឹងលំហូរនៃជនចំណាកស្រុកពីNagorno-Karabakh ទៅកាន់ប្រទេសអាមេនី។Zonabend បានសរសេរថា "សូមអធិស្ឋានសម្រាប់អ្នករាល់គ្នានិងគាំទ្រខ្ញុំសម្រាប់ការដោះលែងប្តីរបស់ខ្ញុំ" ។អាស៊ែបៃហ្សង់បានយល់ព្រមអនុញ្ញាតឱ្យក្រុមអ្នកប្រយុទ្ធបំបែកខ្លួនចាកចេញទៅកាន់ប្រទេសអាមេនីក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ ទោះបីជាយ៉ាងណាក៏ដោយ AFP បានដកស្រង់ប្រភពរដ្ឋាភិបាល អាស៊ែបៃហ្សង់ដែលនិយាយថាឆ្មាំព្រំដែនរបស់ប្រទេសនេះកំពុងតាមប្រមាញ់មនុស្សដែលត្រូវបានចោទប្រកាន់ពីបទ "ឧក្រិដ្ឋកម្មសង្គ្រាម" ។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​លោកVardanyanប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​អ្វី​នោះ​ទេ។Nagorno-Karabak បាន​ក្លាយ​ជា​ជម្លោះ​ក្តៅគគុក​ក្នុង​រយៈពេល៣​ទសវត្សរ៍​ចុងក្រោយ​នេះ​រវាង​ប្រទេស​អាមេនី និង​អាស៊ែបៃហ្សង់។ តំបន់នេះត្រូវបានបំបែកចេញពី អាស៊ែបៃហ្សង់ចាប់តាំងពីក្រុមបំបែកខ្លួនដែលគាំទ្រអាមេនីបានកាន់កាប់បន្ទាប់ពីសង្គ្រាមនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ភាគីទាំង២បានប៉ះទង្គិចគ្នាជាច្រើនដងចាប់តាំងពីពេលនោះមកឈានដល់ទីបញ្ចប់នៅក្នុងសង្រ្គាមឆ្នាំ២០២០ដោយបានជួយអាស៊ែបៃហ្សង់ដណ្តើមបានផ្នែកមួយនៃទឹកដីរបស់ខ្លួនពីពួកបំបែកខ្លួន។កាលពីថ្ងៃទី១៩ខែកញ្ញាកងទ័ពអាស៊ែបៃហ្សង់បានបើកយុទ្ធនាការ "ប្រឆាំងភេរវកម្ម" ភ្លាមៗ ដោយវាយប្រហារពួកបំបែកខ្លួននៅ Nagorno-Karabakh និងចាប់យកទីតាំងយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស។ មួយ​ថ្ងៃ​ក្រោយ​មក ពួក​បំបែក​ខ្លួន​បាន​យល់​ព្រម​ដាក់​អាវុធ​បំបែក​កង​កម្លាំង​របស់​ពួក​គេ និង​ចរចា​ដើម្បី​ដាក់​បញ្ចូល​តំបន់​នេះ​ចូល​ទៅ​ក្នុង​ប្រទេសអាស៊ែបៃហ្សង់ វិញ។នៅពេលដែលរដ្ឋាភិបាលផ្តាច់ខ្លួនបានចុះចាញ់ ជនជាតិអាមេនីចំនួន១២0,000 នាក់នៅ Nagorno-Karabakh រស់នៅក្នុងភាពច្របូកច្របល់ និងជាប់គាំង។ អាមេនី​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ប្រជាជន​នៅ​ទី​នេះ​ត្រូវ​បាន​គេ​«សង្កត់​សង្កិន និង​សម្អាត​ជាតិ​សាសន៍»។ ជនជាតិអាមេនីភាគច្រើនជាគ្រិស្តសាសនា ខណៈ អាស៊ែបៃហ្សង់ ជាប្រទេសដែលមានប្រជាជនម៉ូស្លីមភាគច្រើន។ នៅថ្ងៃទី២៧ខែកញ្ញា អាមេនីបាននិយាយថាខ្លួនបានទទួលមនុស្សជាង ៥០,000 នាក់ពី Nagorno-Karabakh ។ទន្ទឹមនឹងនោះ អាស៊ែបៃហ្សង់បានសង្កត់ធ្ងន់ថាខ្លួននឹងធានាសិទ្ធិរបស់ប្រជាជននៅ Nagorno-Karabakh បន្ទាប់ពីការធ្វើសមាហរណកម្មឡើងវិញ និងបានបដិសេធការចោទប្រកាន់អំពី "ការសម្អាតជាតិសាសន៍"។ ប្រធានាធិបតីអាស៊ែបៃហ្សង់និយាយថាប្រជាជនដែលមានដើមកំណើតអាមេនី នឹងអាចបោះឆ្នោតនិងអនុវត្តសាសនាដោយសេរី៕ប្រភព AFP/Reuters


Powered by Blogger.