កម្ពុជា-អាមេរិកបញ្ជាក់ពីជំហរកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន
ក្រសួងព័ត៌មាននិងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន អោយបានកាន់ល្អបន្ថែមទៀតដើម្បីផលប្រយោជន៍និងប្រជាជននៃប្រទេសទាំង២កម្ពុជា-អាមេរិក ។នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន រវាងប្រទេសកម្ពុជានិង សហរដ្ឋអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មានអោយបានកាន់ល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក ។
AKP |
Post a Comment