ការវិវឌ្ឈសង្គ្រាមកម្ពុជារៀបចំជំ​រំជម្លៀសពលរដ្ឋខ្មែរ​នៅអ៊ីស្រាអែលប​ណ្ដោះអាសន្ន

 ប្រឈមនឹងស្ថានការណ៍សង្គ្រាមដែលអាចកាន់តែតានតឹងរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តតាមដានពីជីវភាពរស់នៅនិងសតិអារម្មណ៍របស់ប្អូនៗជាប្រចាំ។បញ្ហាប្រឈមទាំងឡាយត្រូវបានដោះស្រាយដោយយកចិត្តទុកដាក់និងដោយសហការជាមួយអាជ្ញាធរនិងដៃគូនៅអ៊ីស្រាអែលផ្ទាល់ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់។នៅក្នុងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនជនរួមជាតិអំពីស្ថានភាពរបស់និស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣នេះសម្តេចធិបតីបានមានប្រសាសន៍ថា៖«សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា»

និស្សិតនៅអ៊ីស្រាអែល។រូបថតAKP
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅបន្តតាមដានសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសអ៊ីស្រាអែលនិងជាមួយប្អូនៗនិស្សិតហើយត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗ ដើម្បីធានានូវសុខសុវត្ថិភាពរួមទាំងការចល័តចេញពីតំបន់មានហានិភ័យទៅកាន់តំបន់សុវត្ថិភាពតាមការចាំបាច់។សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពាវនាវឱ្យប្អូនៗនិស្សិតខ្មែរនៅអ៊ីស្រាអែលមានលំនឹងក្នុងចិត្ត,រាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេហើយបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ទៅតាមអ្វីដែលអាចធ្វើបាន និងដោយសហការយ៉ាងល្អជាមួយអជ្ញាធរអ៊ីស្រាអែល។ជាមួយគ្នានេះ ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនៅតំបន់ហ្កាសានៅមិនទាន់មានភាពច្បាស់លាស់និងដើម្បីត្រៀមជាយថាហេតុ រាជរដ្ឋាភិបាលបានរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីបនិងប្រទេសចរដិន ដែលមានចំងាយជិត ២០០គីឡូម៉ែត្រពីតំបន់ហ្កាសា និង ៤០០គីឡូម៉ែត្រពីព្រំដែល ប្រទេសលីបង់។ក្រុមការងាររាជរដ្ឋាភិបាលបានទាក់ទងជាប្រចាំជាមួយប្អូនៗនិស្សិតហើយពីម្សិលមិញក៏បានសាកសួរគ្រប់គ្នាទាំង៤២២នាក់ តើមាននរណាមានបំណងចង់ធ្វើការផ្លាស់ប្តូរទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះឬទេនឹងសូមអោយពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។ចំពោះក្មួយៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងធ្វើការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះគឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះដោយគ្រាន់តែចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។ជាលទ្ធផល÷ គិតត្រឹមម៉ោង ១២:០០យប់នៅប្រទេសអ៊ីស្រាអែល (ដែលត្រូវជាម៉ោង ៤ ភ្លឺ ថ្ងៃទី ១៤ តុលា ២០២៣ នៅប្រទេសកម្ពុជា) មានប្អូនៗនិស្សិតទាំង៤២២នាក់បានសម្រេចចិត្តបន្តស្នាក់នៅធ្វើការក្នុងតំបន់ដែលខ្លួនកំពុងរស់នៅនិងធ្វើការជាធម្មតា។នេះបញ្ជាក់ថា ប្អូនៗបានវាយតម្លៃពីសន្តិសុខនៅទីតាំងដែលខ្លួនកំពុងរស់នៅយ៉ាងច្បាស់លាស់ហើយ ព្រោះទីតាំងរស់នៅសព្វថ្ងៃក៏ជាទីតាំងដែលរាជរដ្ឋាភិបាលធ្លាប់បានអន្តរាគមន៍ដើម្បីឱ្យអាជ្ញាធរនិងសាកលវិទ្យាល័យដៃគូនៅអ៊ីស្រាអែលរៀបចំឱ្យបានល្អ​ លើទិដ្ឋភាពគ្រប់យ៉ាងជាពិសេសត្រូវគិតពីសុខសុវត្ថិភាពជាចម្បង។ក្រុមការងាររបស់រាជរដ្ឋាភិបាលនឹងនៅបន្តតាមដានសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសអ៊ីស្រាអែលក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្អូនៗទាំងអស់រួមទាំងការចល័តចេញពីតំបន់មានហានិភ័យទៅកាន់តំបន់សុវត្ថិភាពតាមការចាំបាច់។សម្តេចធិបតីក៏បានស្នើដល់ប្អូនៗទាំងអស់ សូមមានលំនឹងក្នុងចិត្តថារាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ តែផ្ទុយទៅវិញរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការ ចាំបាច់ទៅតាមអ្វីដែលយើង​អាចធ្វើបាន និងដោយសហការណ៍យ៉ាងល្អជាមួយអជ្ញាធរអ៊ីស្រាអែល។សម្តេចធិបតីបានបន្ថែមថា ជាចុងក្រោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនេះ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្អូនៗនិស្សិតដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្ដីសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងគ្រប់កិច្ចការទាំងអស់៕AKP


Powered by Blogger.