នាយករដ្ឋមន្រ្កីកម្ពុជា៖កុំឲ្យយកគោទៅប្រៀបធៀបនឹងក្របី
សម្តេចហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញបកស្រាយចំពោះអ្វី ដែលនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាបានធ្វើនិងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃបាន ធ្វើបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសជាប់របងគ្នានេះត្រូវបានបង្កើតឡើងដំណាលគ្នា ។បើតាមសម្តេចហ៊ុនម៉ាណែតគឺ មិនគេត្រូវយកគោទៅធ្វើ ការប្រៀបធៀបជាមួយនឹងក្របីនោះឡើយ ។ការលើកឡើងបែបនេះគឺ ដោយសារតែ អ្នក ប្រើប្រាស់ បណ្តាញសង្គម បានយករូបភាពដែល នាយករដ្ឋមន្ត្រីថៃបាន ជួប តាមអនឡាញ ជាមួយ មហា សេដ្ឋី Elon Musk ដែលមានក្រុមហ៊ុនយក្សក្នុងដៃ ដើម្បីមករកស៊ីនៅ ប្រទេសថៃ ក្នុងទឹកប្រាក់ រាប់ពាន់លានដុល្លារ ។ ប៉ុន្តែ ពីខាងនាយករដ្ឋមន្ត្រីកម្ពុជាវិញ ក្នុងពេលទៅប្រជុំ អង្គការសហប្រជាជាតិ ដែរ នោះ គឺមិនឃើញ មានជំនួប ជាមួយ មហាសេដ្ឋីណា ម្នាក់ របស់អាមេរិកឡើយ ពោលគឺ ទៅជួប ពលរដ្ឋ ខ្មែរជាង ២៥០០ នាក់ ដែល គេអះអាង ថាជា ការចំណាយលុយ ខ្ជះខ្ជាយ ។ប៉ុន្តែ នៅក្នុងពេល ជួប កម្មករ នៅ ព្រឹក ថ្ងៃ អង្គារ នេះសម្តេចហ៊ុន ម៉ាណែត បាន អះអាង ថាសម្តេចបាន ធ្វើ ការ ទូតសេដ្ឋកិច្ច ជាច្រើនតែ អ្នក រិះ គន់ សម្តេចបែរ ជា ធ្វើ ជាមើល មិន ឃើញទៅ វិញ ហើយ តែង តែ ចូល ចិត្ត ធ្វើ ការបង្អាប់ ។បើ តាម ប្រមុខ រដ្ឋា ភិបាល ដែលទើបកាន់ អំណាច បាន ៤២ ថ្ងៃ រូប នេះ គឺសម្តេចបាន ជួប ក្រុម ហ៊ុន អាមេរិកចំនួន ៥៨ នៅពេល ចូល រួម វេទិកា ធុរ កិច្ច នៅ អា មេរិក កាលពី ចុង ខែកញ្ញា។ ក្រុម ហ៊ុន ធំៗ ដែលសម្តេច ហ៊ុន ម៉ាណែត អះ អាងថា បាន ជួប ជា រួម ដើម្បី «ទាក់ ម៉ួយ» ឲ្យមក វិនិយោគនៅ កម្ពុជា រួម មាន ក្រុម ហ៊ុន យន្ត ហោះ ប៊ូអ៊ីង ក្រុម ហ៊ុន ផលិត ឱសថ Pfizer ក្រុម ហ៊ុន Visa, Master Card, ក្រុម ហ៊ុន ប្រេង Cheviron ជាដើម ។ ប៉ុន្តែ លោក ទទួល ស្គាល់ ថា លោក បាន ជួប ដាច់ ដោយឡែក តែ ជា មួយ ក្រុមហ៊ុន Pfizer មួយ ប៉ុណ្ណោះ ដោយ សារតែគ្មាន ពេល គ្រប់គ្រាន់ ។
![]() |
Post a Comment