រដ្ឋាភិបាលក​ម្ពុជា​អនុម័តទំហំថ​វិ​កាប្រមាណ៩,​​៤​ពាន់​លាន​ដុល្លារ​សម្រាប់​​ការ​ចំ​ណាយ​

រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិចំនួន៩,៤ ពាន់លានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៤ ធ្លាក់ចុះពី ៩,៦៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មានការអនុម័តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃសុក្រ ក្រោមអធិបតីភាព សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ថវិកានេះគឺស្មើនឹង ២៧.១៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។សេចក្តីប្រកាសព័ត៌មានបានអោយដឹងទៀតថា “ការចំណាយឆ្នាំ២០២៤ នឹងនៅតែផ្តោតជាសំខាន់លើវិស័យសង្គម ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខភាព ក្នុងចំណោមវិស័យផ្សេងៗទៀត” ។“ថវិកាសម្រាប់ឆ្នាំ២០២៤គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈមក្នុងស្រុក និងអន្តរជាតិ”។នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល (ប្រមាណជាង ៩ពាន់លានដុល្លារ) ក្នុងនោះថវិកាចំណាយនៅថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួន ៣៤ ៤៩៧ប៊ីលានរៀល ត្រូវជា ២៤.១៣% នៃផ.ស.ស. ថយចុះ ៥.៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិ មានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១.៧% នៃចំណាយថវិការដ្ឋសរុបត្រូវជា ៣.០៣% នៃ ផ.ស.ស. កើនឡើង ៦.៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣។សេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំក្រោយនឹងត្រូវដាក់ទៅរដ្ឋសភាពដើម្បីអនុម័តហើយចុងក្រោយត្រូវបានព្រឹទ្ធសភាពិនិត្យមុនពេលដាក់ថ្វាយព្រះករុណា ព្រះមហាក្សត្រដើម្បីឡាយព្រះហស្តលេខា៕ ប្រភពXinhua

Powered by Blogger.