ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីការព្យាករណ៍អាកាសធាតុថ្មីថា ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ ជាពិសេសចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា។យោងតាមក្រសួងបានឲ្យដឹងថា ក្នុងអំឡុងពេលនេះ នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដោយគ្របដណ្តប់លើផ្ទៃដី ៤០% ទៅ ៦០% ។
 |
|
ក្រសួងបានបន្ថែមថា ព្យុះទី ១៤ ឈ្មោះ “Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងឆ្លងកាត់ទីក្រុងតៃប៉ិ នៅភាគខាងត្បូង មុនអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតនៃទីក្រុងហុងកុង ហើយនឹងមិនប៉ះពាល់ដល់ប្រទេសកម្ពុជាឡើយ។អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បាននិយាយថាចាប់ពីខែមករា ដល់ថ្ងៃទី២៥ ខែកញ្ញា ខេត្តចំនួន ១៩ និងរាជធានីភ្នំពេញ បានរងផលប៉ះពាល់ដោយទឹកជំនន់ និងផ្ទះចំនួន ១៥,៥៤៩ ខ្នងត្រូវបានជន់លិច ខណៈផ្ទៃដីស្រែចំនួន ២២,៧១៣ ហិកតា ត្រូវបានជន់លិច។ខេត្តដែលរងគ្រោះដោយទឹកជំនន់ មានដូចជា៖ ខេត្តពោធិ៍សាត់ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កោះកុង កែប និងឧត្តរមានជ័យ។ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺខេត្តកំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងសៀមរាប៕AKP/Khmer Times
Post a Comment