នាល្ងាចថ្ងៃអង្គារម្សិលមិញនេះយ៉ាងហោចណាស់មានជនជាតិចិននិងខ្មែរ ប្រមាណ៣០នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ។ ជនជាតិចិននិងខ្មែរ ត្រូវបានអាជ្ញាធរសង្ស័យពីបទថតរឿងអាសអាភាស ដែលបានបង្ហោះតាមបណ្តាញសង្គម។នេះបើតាមចេញផ្សាយរបស់RFI។
 |
រូបភាពហ្វេសប៊ុក |
គេនៅមិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ណាមួយ អំពីប្រតិបត្តិការនៃការឃាត់ខ្លួនជនជាតិចិននិងខ្មែរ ប្រមាណ ៣០នាក់បានឈានទៅដល់ការស៊ើបអង្កេតបែបណាជាបន្តនៅឡើយនោះទេ។ក៏ប៉ុន្តែអ្វីជាការកត់សម្គាល់គឺប្រតិបត្តិការរបស់ក្រុមកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានធ្វើឡើង នៅក្រោយពេលដែលវីដេអូអាសអាភាសមួយចំនួន បាននិងកំពុងលេចចេញ តាមវេបសាយអ៊ីនធឺណេត និងប្រព័ន្ធសង្គមតេលេក្រាមជាដើម។ប្រភពជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាការបង្រ្កាបនេះធ្វើឡើងដោយមានការស៊ើបអង្កេតបានម៉ត់ចត់ ខណៈដែលវីដេអូអាសអាភាសមួយចំនួននោះ បានលេចចេញនៅលើវេបសាយអ៊ីនធឺណេត ប្រមាណជាង១ខែមកហើយ។គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារទី២៤តុលា បានបើកប្រតិបត្តិមួយ ក្នុងការចុះបង្រ្កាបជនជាតិចិន និងខ្មែរ នៅឯទីតាំងអាគារក្រុមហ៊ុនដឹកជញ្ជូនអាហាររបស់ចិន Wow Now ដែលមានទីតាំងនៅលើផ្លូវ៣១០ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមសមត្ថកិច្ច ការបង្រ្កាបនេះ គឺសង្ស័យទៅនឹងការថតវីដេអូអាសអាភាស រវាងជនជាតិចិននិងជនជាតិខ្មែរ៕
Post a Comment