ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាវិស័យឯកជននិងរដ្ឋគឺជាដៃគូមិនមែនជាសត្រូវនោះទេហើយចង់ឃើញភាពជាដៃគូរវាងរដ្ឋនិងឯកជនកាន់តែពង្រឹងបន្ថែមទៀត ក្រោមពាក្យស្លោក"រួមគិតរួមធ្វើរួមទទួលខុសត្រូវ"។ ការអះអាងរបស់សម្តេចនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ“មន្ទីរពេទ្យជាតិតេជោសន្តិភាព”និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦គឺ "ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ" នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។សម្ដេចហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា វិស័យឯកជននិងរដ្ឋគឺជាដៃគូមិនមែនជាសត្រូវនោះទេ ហើយសម្ដេចក៏ចង់ឃើញភាពជាដៃគូរវាងរដ្ឋនិងឯកជនកាន់តែត្រូវបានពង្រឹងបន្ថែមទៀតក្នុងវិស័យសុខាភិបាលក្នុងវិស័យអប់រំនិងគ្រប់វិស័យទាំងអស់រដ្ឋជាដៃគូ ហើយក៏ចង់ឃើញភាពជាដៃគូរវាងរដ្ឋនិងឯកជនកាន់តែពង្រឹង ក្រោមពាក្យស្លោក"រួមគិតរួមធ្វើរួមទទួលខុសត្រូវ"។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថាភាពជាដៃគូនេះមិនមែនគ្រាន់តែរួមគិតហើយលើកសំណើនោះទេតែត្រូវរួមធ្វើផងនិងរួមទទួលខុសត្រូវផង។
 |
|
សម្ដេចក៏បានជំរុញលើកទឹកចិត្តដល់ក្រសួងសុខាភិបាលត្រូវសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយវិស័យឯកជនវិស័យសុខាភិបាល ក្នុងគោលដៅរួមគឺការធានាដល់ការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពដល់ប្រជាជនក៏ដូចជាធានាដល់សុវត្ថិភាពឱសថនិងសុវត្ថិ ភាពចំណីអាហារ។នៅក្នុងឱកាសនោះដែរសម្ដេចធិបតីក៏បានណែនាំដល់ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារួមទាំងស្ថាប័នជំនាញដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយន្តការរួមដែលមានស្រាប់បន្ថែមទៀតដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារសុវត្ថិភាពឱសថសំដៅលើកកម្ពស់ដល់សុខភាពសាធារណៈរបស់ប្រជាជនជាអ្នកប្រើប្រាស់។សម្ដេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ហើយគោលនយោបាយយុទ្ធសាស្រ្តចតុកោណក្នុងអាណត្ដិមុនក៏បានយកចិត្តទុកដាក់លើកត្ដាមនុស្ស ផ្លូវ ទឹក ភ្លើង ដែលមនុស្សនៅតែអាទិភាពទីមួយ ខណៈយុទ្ធសាស្ត្របច្ចកោណ ក្នុងអាណត្ដិទី៧នេះ ក៏ចាត់ទុកមនុស្សនៅ តែជាអាទិភាពទីមួយជាគោល ដូច្នេះការវិនិយោគទៅលើសុខាភិបាលនិងអប់រំនៅតែជាអតិភាពធំសម្រាប់រាជរដ្ឋាភិបាល។សម្ដេចបានបន្ថែមថាការបង្កើតនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពនេះគឺដើម្បីដោះស្រាយបញ្ហាចំពោះមុខដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋព្រោះជីវភាពរស់នៅនិងសុខភាពប្រជាពលរដ្ឋនេះគឺជាបញ្ហាសំខាន់បំផុត៕ប្រភពSTPM
Post a Comment