​ឥណ្ឌូ​នេ​ស៊ី​រក​​ឃើញ​ម៉ាស៊ីន​មេ​​ល្បែងស៊ីសង​អន​ឡា​ញ​ដែ​ល​ដាក់​នៅ​កម្ពុជា​​និង​ហ្វីលីពីន​

លោក​ ​Bud​i​ ​Ar​i​e​ ​Set​i​a​d​i​ ​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​និង​ព័ត៌មាន​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា​ ​ម៉ាស៊ីន​មេ​(​server​s) ​នៃ​គេហទំព័រ​ល្បែងស៊ីសង​អន​ឡា​ញ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ហ្វីលីពីន​ ​ដែល​សកម្មភាព​ល្បែងស៊ីសង​ទាំងនេះ​ ​គឺ​ខុសច្បាប់​។​លោក​ ​Bud​i​ ​Ar​i​e​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីស្តីការ​ក្រសួង​កណ្តាល​ទីក្រុង​ហ្សា​កា​តា​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​២​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ថា​ “​ម៉ាស៊ីន​មេ​មាន​ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​​និង​ហ្វីលីពីន​”​។​

លោក​ ​Bud​i​ ​Ar​i​e​ ​Set​i​a​d​i​ ​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​ឥណ្ឌូ​នេ​ស៊ី​។​ ​Tempo​.​co​
យ៉ាងណាមិញ​ ​ទោះបីជា​ទីតាំង​ត្រូវ​បាន​រក​ឃើញ​ក៏ដោយ​ ​ក៏​អ៊ី​ន​ធឺ​ណិ​ត​ប្រូ​តូកូ​ល​ឬ​អាសយដ្ឋាន​ ​I​P​ ​នៅតែ​បន្ត​ផ្លាស់ប្តូរ​។​ ​ដូច្នេះ​ហើយ​ក្រសួង​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​ឥណ្ឌូ​នេ​ស៊ី​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ទប់​ស្កាត់​គេហទំព័រ​ដែល​ទាក់ទង​នឹង​ល្បែងស៊ីសង​។​វិធានការ​នានា​ដែល​ធ្វើឡើង​ដើម្បី​ដោះស្រាយ​សកម្មភាព​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​ ​រួម​មានការ​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ ការ​ផ្តាច់ការ​ចូល​ទៅកាន់​គេហទំព័រ​ ​និង​ការ​បិទ​គណនី​ធនាគារ​ដែល​ភ្ជាប់​ទៅ​នឹង​ល្បែងស៊ីសង​។​ ​ក្រសួង​ក៏បាន​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ដើម្បី​ត្រួតពិនិត្យ​លេខ​ដែល​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​ល្បែងស៊ីសង​។​​លោក​ ​Bud​i​ ​Ar​i​e​ ​បាន​និយាយ​ថា​ “​ពួកគេ​ប្រើ​លេខ​បរទេស​។ប៉ុន្តែ​យើង​កំពុង​បន្ត​ទប់​ស្កាត់​វា​” ​។​លោក​បាន​ថ្លែង​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​៨​ ​ខែ​កក្កដា​ ​ដល់​ថ្ងៃ​ទី​១​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ក្រសួង​បាន​ធ្វើការ​ផ្តាច់ការ​ចូល​ប្រើ​មាតិកា​ល្បែងស៊ីសង​អន​ឡា​ញ​ចំនួន​ ​៤​២​៥​,​៥​០​៦​ ​នៅ​លើ​វេទិកា​ផ្សេងៗ​ ​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​។​ ​លោក​ ​Bud​i​ ​Ar​i​e​ ​ក៏បាន​និយាយ​ផង​ដែរ​ថា​ ​ក្រសួង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណិ​ត​ (​I​S​P​) ​និង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុបបំបាត់​ការ​លេងល្បែងស៊ីសង​អន​ឡា​ញ​ ​និង​ឱ្យ​តាមដាន​បន្ទាន់​លើ​សំណើ​សុំ​បិទ​ការ​ចូល​ដំណើរការ​ដែល​យើង​បាន​ធ្វើ​»​។​ ​Tempo​.​co/KhmerTimes



Powered by Blogger.