ប្រសិទ្ធភា​ពនៃ​ការបំពេញមុខងារសេ​នាធិកា​រជូនក្រុមប្រឹក្សាជា​តិសេដ្ឋកិច្ចនិ​ងសង្គមឌី​ជី​ថល

 បើតាមផេកជាផ្លូវការរបស់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នាល្ងាចថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៣នេះគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)ត្រូវបានរៀបចំឡើងដើម្បីធានានូវប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការបំពេញមុខងារសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល​ (ក.ស.ឌ.) លើការងារបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ សម្របសម្រួលនិងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ​ និងការតភ្ជាប់អ៊ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល។សម្រាប់បច្ចេកវិទ្យា​គឺជាអាទិភាពគន្លឹះទី៥និងជាមុំថ្មីបន្ថែមនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧“មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា”ហើយការកសាងរដ្ឋាភិបាលឌីជីថលនិងពលរដ្ឋឌីជីថល គឺជាកិច្ចការអាទិភាពទី១ នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅផ្តោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល​ ដោយរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណជូនប្រជាជននិងវិស័យឯកជនព្រមទាំងការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ៕ប្រភពSTPM





Powered by Blogger.