ពា​ណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅតែ​​រឹង​មាំ​ចំ​ពេល​ដែល​​តម្រូវ​ការ​សកល​ធ្លាក់ចុះ ​​

មន្ត្រី​ជាន់ខ្ពស់​និង​អ្នកជំនាញ​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅតែ​រឹង​មាំ​ចំ​ពេល​ដែល​តម្រូវ​ការ​សកល​ធ្លាក់ចុះ​ដោយសារ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CC​F​T​A​)​។​នេះបើតាមការចុះផ្សាយ X​in​h​u​a​។

រូបភាពAP
យោង​តាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា​ ​និង​ចិន​បាន​កើន​ឡើង​ដល់​១​០​ប៊ី​លាន​ដុល្លារ​ក្នុងរយៈពេល​១​០​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​៤​,​៦​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។​របាយការណ៍​បាន​បន្ត​ថា​ ​ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កម្ពុជា​ ​តាម​ពីក្រោយ​ដោយ​សហរដ្ឋអាមេរិក​ ​វៀតណាម​ ​ថៃ​ ​និង​ជប៉ុន​។​​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​មានប្រសាសន៍ថា​ RC​E​P​ ​និង​ CC​F​T​A​ ​ដែល​កិច្ចព្រមព្រៀង​ទាំងពីរ​បាន​ចូលជាធរមាន​កាលពីឆ្នាំមុន​បាន​ផ្តល់​ការ​ជំរុញ​ដល់​កំណើន​នេះ​។​លោក​បាន​ប្រាប់​សារ​ព័ត៌មាន X​in​h​u​a​ថា​ “​ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង២ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់យើង​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ជាមួយនឹង​ការ​អនុគ្រោះ​ពន្ធ​” ​។​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​មានប្រសាសន៍ថា​ ​ប្រទេស​ចិន​គឺជា​ទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។ជាពិសេស​សម្រាប់​ផលិតផល​កសិកម្ម​ដ៏​មាន​សក្តានុពល​របស់​ខ្លួន​ដូចជា​ ​អង្ករ​ ​ចេក​លឿង​ ​ស្វាយ​ ​មៀន​និង​ម្រេច​ ​ជាដើម​។​លោក​បាន​បន្ត​ថា​៖​ ​«​ដោយសារ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាងប្រទេស​យើង​ទាំងពីរ​ ​ខ្ញុំ​ជឿជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់យើង​នឹង​បន្ត​កើន​ឡើង​ពេញ​មួយ​ឆ្នាំនេះ​ ​និង​ឆ្នាំ​បន្ទាប់​»​។​យោង​តាម​តួលេខ​របស់​ ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​មាន​តម្លៃ​ ​៣​៨​,​៦​៦​ ​ប៊ី​លាន​ដុល្លារ​ក្នុងរយៈពេល​ ​១​០​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​ធ្លាក់ចុះ​ ​៣​,​១​ ​ភាគរយ​ពី​ ​៣​៩​,​៩​ប៊ី​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​លោក​ គិ​ន​ ​ភា​ ​អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​ ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​នៅ​ក្រោម​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​យល់ស្រប​ថា​ RC​E​P​ ​និង​ CC​F​T​A​ ​បាន​បញ្ចូល​សន្ទុះ​យ៉ាងខ្លាំងក្លា​ទៅ​ក្នុង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ ​ចំ​ពេល​មានការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកល​ ​និង​ភាព​មិន​ប្រាកដប្រជា​។​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ X​in​h​u​a​ថា​ “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ទាំងនេះ​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​រវាង​កម្ពុជា​ ​និង​ចិន​ ​យ៉ាង​ខ្លាំង​ ​ខណៈ​ប្រទេស​ទាំងពីរ​បាន​បើក​ច្រក​ទី​ផ្សារ​ថ្មី​សម្រាប់​ផលិតផល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ​និង​ប្រទេស​សមាជិក​ RC​E​P​ ​ផ្សេងទៀត​” ​។​​លោក​បាន​បន្ថែម​ថា​ “​គម្រោង​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ (BR​I​) ​របស់​ចិន​ ​ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​ក៏បាន​ជំរុញ​ពាណិជ្ជកម្ម​របស់​កម្ពុជា​យ៉ាង​ច្រើន​ ​ជាមួយ​ប្រទេស​ចិន​ ​និង​ពិភពលោក​ទាំងមូល​ផង​ដែរ​”​។​​លោក​ គិ​ន​ ​ភា​ ​បាន​និយាយ​ថា​ ​កំណើន​យ៉ាង​ខ្លាំង​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​រវាងប្រទេស​ទាំងពីរ​។​លោក​បាន​និយាយ​ថា​ “​ទោះបីជា​មាន​បញ្ហា​ប្រឈម​ជាស​កល​ក៏ដោយ​ ​ក៏​ទំហំ​ពាណិជ្ជកម្ម​បាន​បន្ត​ពង្រីក​ ​ដែល​បង្ហាញ​ពី​ភាព​ធន់​នៃ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង២​”​។​​លោក​ ​សឿន​ ​សំ​ ​អ្នកវិភាគ​គោល​នយោបាយ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​និយាយ​ថា​ BR​I​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​កម្ពុជា​។​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ X​in​h​u​a​ថា​ “​ជាមួយនឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​សមត្ថភាព​ផ្នែក​ភ​័ស្តុ​ភារ​កម្ម​ ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កម្ពុជា​បាន​ក្លាយ​ជាគោល​ដៅ​ទាក់ទាញ​សម្រាប់​វិនិ​យោគិន​ ​និង​ធុរកិច្ច​អន្តរជាតិ​ ​ដែល​កំពុង​ស្វែងរក​ការពង្រីក​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​តំបន់​” ​។​​លោក​បាន​បន្ថែម​ថា​ “​ការ​កើន​ឡើង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ធ្វើ​ឱ្យ​មាន​ពិពិធ​កម្ម​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ ​និង​បាន​ជួយ​កម្ពុជា​អភិវឌ្ឍ​វិ​ស័​យ​ថាមពល​ ​ទូរគមនាគមន៍​ ​ហិរញ្ញវត្ថុ​ ​ភស្តុភារ​ ​ទេសចរណ៍​ ​និង​កសិកម្ម​”​៕

Powered by Blogger.