ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតនឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់!
ភ្នំពេញ៖កម្ពុជានិងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរនឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។នេះបើតាមខ្លឹមសារជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយសាធាណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នាទីស្តីការក្រសួងមហាផ្ទៃ។ក្នុងកិច្ចជំនួបនោះឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតបានជម្រាបអំពីដំណើរការនៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេចបាននាពេលឆាប់ៗ។
![]() |
Post a Comment