ការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀនថ្ងៃនេះគឺជាការអនុវត្តទិសដៅទី១ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ!
ភ្នំពេញ៖នៅល្ងាចថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច សុឃៈ (សុខៈ)អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថាកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតនិងឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀននិងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែផ្តោតការយកចិត្តទុកដាក់ និងក្រើនរំលឹកជាប្រចាំ។ តែទោះជាយ៉ាងណា រង់ចាំមើលលទ្ធផលនៃការសួរចម្លើយ និងការសម្រេចចោទប្រកាន់របស់ព្រះរាជអាជ្ញាបន្ត។
![]() |
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ |
Post a Comment