ប្រមុខរដ្ឋាភិ​បាលកម្ពុជាប្ដេជ្ញាថែរក្សាកា​រពារនិងការអភិវឌ្ឍជាតិខ្មែរជា​និរន្តរ៍

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានបង្ហាញការប្ដេជ្ញាចិត្តនៅចំពោះព្រះភក្ត្រ ព្រះមហាក្សត្រ និងមហាជនទាំងឡាយថា នឹងប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យ សន្តិភាពនិងការអភិវឌ្ឍជាតិខ្មែរជានិរន្តរ៍។

សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងថាឯករាជ្យនិងសន្តិភាពពុំមែនកើតឡើងដោយឯងៗនោះទេឯករាជ្យនិងសន្តិភាពសុទ្ធតែកើតឡើងចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង។ក្នុងន័យនេះក្នុងនាមជាកុលបុត្រខ្មែរអ្នកដឹកនាំជំនាន់ក្រោយនិងប្រជាជនខ្មែរទាំងមូលសម្ដេចធិបតី បានសច្ចាថា នឹងដង្ហែតាមស្នាព្រះហស្ដជាប្រវត្តិសាស្ត្រនិងគំរូវីរភាពរបស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋនិងរួមគ្នាជាធ្លុងមួយក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រំ ថែរក្សា និងការពារឱ្យបានស្ថិតស្ថេរចិរកាល នូវឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍នៃជាតិខ្មែរ។ទន្ទឹមនេះខួបអនុស្សាវរីយ៍លើកទី៧០ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាយទាហាននិងពលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនិងបន្តប្ដូរផ្ដាច់ឥតងាករេក្នុងការធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ និង ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស កងយោធពលខេមរភូមិន្ទនិងបន្តជ្រោងទង់ជាតិខ្មែរឱ្យបានល្បីពាសពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងនៃសន្តិភាពនៅបណ្ដាប្រទេសជាច្រើនក្នុងនាមជាវីរៈកុលបុត្រខ្មែរដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាកម្លាំងដែលមានវិន័យមានមនសិការ វិជ្ជាជីវៈខ្ពស់និងសេចក្ដីថ្លៃថ្នូរ។សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយ មោទនភាពជាតិខ្មែរឱ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើករុងរឿងនិងមានវិបុលភាពក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ការថ្លែងរបស់សម្ដេចធិបតីហ៊ុនម៉ាណែតក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង ខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ នាថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕

Powered by Blogger.