វិមានក្រឹម​​ឡាំងបា​ននិ​យាយអំពីព័ត៌មា​នរបស់ប្រធានា​​ធិបតីVladimirPutin​ឈរឈ្មោះសម្រាប់​ការបោះឆ្នោត​ឡើងវិញ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDimitryPeskovបានប្រាប់ទីភ្នាក់ងារសារព័ត៌មានTASSថាប្រធានាធិបតីរុស្ស៊ីលោកVladimirPutinមិនទាន់បានប្រកាសពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ។សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅពេលដែលលោក Peskov ត្រូវបានសួរអំពីរបាយការណ៍របស់សារព័ត៌មាន Reuters ដែលដកស្រង់ប្រភពអនាមិកចំនួន៦ដែលអះអាងថា លោក Vladimir Putin បានសម្រេចចិត្តឈរឈ្មោះជាប្រធានាធិបតីរុស្ស៊ីក្នុងខែមីនា ឆ្នាំ ២០២៤។យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា បានឲ្យដឹងថា ប្រភពចំនួន៦ បាននិយាយថា ប្រធានាធិបតីរុស្សីវ័យ ៧១ឆ្នាំរូបនេះបានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតឡើងវិញ នៅខែមីនាឆ្នាំ២០២៤ដែលអាចធ្វើឲ្យលោកបន្តធ្វើជាប្រមុខនៃវិមានក្រឹមឡាំង។ យ៉ាងហោចណាស់ក្នុងមួយឆ្នាំ ច្រើនបំផុតរហូតដល់ឆ្នាំ២០៣០។ប្រភព​នានា​បាន​បង្ហើប​ថា លោកPutin «បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ​ដោយ​សារ​លោក​មាន​អារម្មណ៍​ថា​លោក​ត្រូវ​ដឹកនាំ​រុស្ស៊ី​ឆ្លង​កាត់​រយៈពេល​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍»។

 ប្រធានាធិបតីVladimirPutin ។Reuter


បន្ទាប់ពីការដោះស្រាយការបះបោរដោយក្រុមទាហានស៊ីឈ្នួល Wagner កាលពីខែមិថុនាលោកPutinត្រូវបានគេនិយាយថាមានការគាំទ្រពីកងកម្លាំងសន្តិសុខកងកម្លាំងប្រដាប់អាវុធនិងអ្នកបោះឆ្នោតក្នុងតំបន់នៅខាងក្រៅទីក្រុងម៉ូស្គូ។យោងតាមTASSប្រទេសរុស្ស៊ីគ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៤។ ក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) របស់រុស្ស៊ីនឹងធ្វើការសម្រេចចិត្តជាផ្លូវការអំពីកាលបរិច្ឆេទបោះឆ្នោតនៅខែធ្នូ ឆ្នាំ ២០២៣។គណបក្ស​នយោបាយ​រៀបចំ​ការបោះឆ្នោត​ផ្ទៃក្នុង​ជាមុននិង​ស្នើ​បេក្ខជន​តំណាង៕ពុតសាម៉ាត់
Powered by Blogger.