លោក​​X​i​​អប​អរ​សាទរ​ខួប​លើក​ទី​៧​​០​នៃ​ទិវា​ឯករាជ្យជា​តិ​កម្ពុជា​

ប្រធានាធិបតី​ចិន​ ​លោក​ X​i​ J​in​p​in​g​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​​បាន​អប​អរសាទរ​ខួប​លើក​ទី​៧​០​នៃ​ទិវា​ឯករាជ្យជាតិ​កម្ពុជា​។​ក្នុង​សារ​អប​អរសាទរ​ថ្វាយព្រះ​ករុណា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​លោក​ប្រធានាធិបតី​ X​i​ J​in​p​in​g​ ​បាន​មាន​ប្រសា​សន៍ថា​ ​ប្រជាជន​កម្ពុជា​បាន​ប្ដេជ្ញា​បន្ត​ដើរ​លើ​មាគ៌ា​អភិវឌ្ឍ​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន​ ​ដោយ​សម្រេច​បាន​សមិទ្ធិ​ផល​ថ្មីៗ​ជាបន្តបន្ទាប់​ក្នុង​ដំណើរ​កសាង​ជាតិ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

លោក​បាន​បន្ត​ថា​ ​ក្នុងនាម​ជា​ប្រទេសជិតខាង​ដែល​មាន​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​ ​ប្រទេស​ចិន​នឹង​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​កម្ពុជា​ក្នុង​ការ​រក្សា​ស្ថិរភាព​ ​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​ ​និង​ធ្វើ​អោយ​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​។​​ដោយ​កត់​សម្គាល់​ថា​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៦​៥​ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ចិន​-​កម្ពុជា​ ​និង​ឆ្នាំ​មិត្តភាព​ចិន​-​កម្ពុជា​ ​លោក​បាន​រំលឹក​ថា​ ​លោក​ ​និង​ភរិយា​បាន​ចូល​គាល់​ព្រះករុណា​ ​ព្រះមហាក្សត្រ​ ​នៅ​ទីក្រុង​ប៉េកាំង​ ​និង​នៅ​ទីក្រុង​ហាំ​ង​ចូ​វ​នៅ​ឆ្នាំនេះ​ ​ដើម្បី​បង្កើត​ផែន​កា​មេ​សម្រាប់​ចិន​-​កម្ពុជា​ជា​សហគមន៍​ដែល​មានជោគវាសនា​រួមគ្នា​។​លោក​បាន​លើកឡើង​ទៀត​ថា​ ​លោក​អោយ​តម្លៃ​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ចិន​-​កម្ពុជា​ ​ហើយ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ព្រះករុណា​ ​ព្រះបាទនរោត្តម​ ​សី​ហ​មុនី​ ​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ដោយ​រួមគ្នា​កសាង​សហគមន៍​កម្ពុជា​-​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់​ ​ក​ម្រិ​ត​ខ្ពស់​ ​និង​ស្តង់​ដារ​ខ្ពស់​ដែល​មានជោគវាសនា​រួមគ្នា​ក្នុង​យុគ​សម័យថ្មី​។​​នៅ​ថ្ងៃ​ដដែល​នោះ​ ​លោក​ប្រធានាធិបតី​ X​i​ ​ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ផង​ដែរ​នោះ​ ​បាន​ផ្ញើ​លិខិត​អប​អរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​៕ប្រភព X​in​h​u​a



Powered by Blogger.