រដ្ឋបា​លBi​denជំរុញដំឡើងពន្ធចំនួន​​៣ដងលើទំនិញមួយចំ​នួ​នរបស់ប្រទេ​សចិន

 ប្រធានាធិបតីអាមេរិកលោកJoeBidenកាលពីថ្ងៃពុធទី១៧ខែមេសាបានជំរុញឱ្យមានការដំឡើងពន្ធចំនួន៣ដងទៅលើផលិតផលដែកថែបនិងអាលុយមីញូមដែលនាំចូលមកពីប្រទេសចិន។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន AFP។

លោកBidenបានលើកឡើងថាសហរដ្ឋអាមេរិកនិងចិនមានការប្រកួតប្រជែងមិនស្មើភាពគ្នា។ជាមួយគ្នានេះលោកក៏កំពុងខិតខំទាញសម្លេងគាំទ្រពីបុគ្គលិកនិយោជិតដែលធ្វើការនៅក្នុងវិស័យឧស្សាហកម្មផងដែរ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធា នាធិបតីនឹងចូលមកដល់នាខែវិច្ឆិកាខាងមុខ។ការអំពាវនាវរបស់លោក Bidenបានធ្វើឡើងបន្ទាប់ពី តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសថាខ្លួនកំពុងចាប់ផ្តើមបើកការស៊ើបអង្កេតមួយទៅលើកិច្ចការពាណិជ្ជកម្មរបស់ប្រទេសចិន នៅក្នុងវិស័យសាងសង់កប៉ាល់ ដែនសមុទ្រ និងផ្នែកភស្តុភារដើម្បីឆ្លើយតបទៅនឹងការដាក់ញត្តិថ្មីៗនេះដោយសហជីពចំនួន៥របស់សហរដ្ឋអាមេរិក។Biden calls for higher tariffs on Chinese steel,aluminumimportsលោកBidenនិងគូប្រជែងរបស់លោកគឺលោកDonaldtrumpកំពុងប្រកួតប្រជែងដើម្បីទាក់ទាញចំណាប់អារម្មណ៍និងការគាំទ្រពីសំណាក់ក្រុមកម្មករ-និយោជិតដែលធ្វើការនៅតាមរោងចក្រនានា។ដោយឡែក យោងតាមរបាយការណ៍របស់សេតវិមានបានចង្អុលបង្ហាញថា គោលនយោបាយនិងការឧបត្ថម្ភធនរបស់ប្រទេសចិនសម្រាប់វិស័យឧស្សាហកម្មដែកថែបនិងអាលុយមីញូមបានបំភាយសារធាតុពុលដ៏ច្រើនចូលទៅក្នុងបរិយាកាស។ទោះជាយ៉ាងណាក្តីការដំឡើងពន្ធនេះពុំមែនទើបតែកើតឡើងនៅក្នុងរដ្ឋបាលលោកJoeBidenនោះទេ។ប៉ុន្តែការដំឡើងពន្ធទៅលើទំនិញចិនបានធ្វើឡើង ចាប់តាំងពីអាណត្តិដឹកនាំរបស់លោកDonaldtrump មកម្ល៉េះដោយយោងតាមវិធាននិងជំពូកទី៣០១នៃច្បាប់ស្តីពីពាណិជ្ជកម្មសហរដ្ឋអាមេរិក៕

Powered by Blogger.