បណ្តាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២៤ខែមេសាបានដាក់ញត្តិស្នើឱ្យរដ្ឋាភិបាលសហព័ន្ធ ដាក់ពន្ធលើការនាំចូលបន្ទះសូឡាមកពីបណ្តាប្រទេសអាស៊ានចំនួន៤។ នេះបើយោងតាមការចុះផ្សាយសារពត៌មានCNBC។
 |
រូបភាពអ៊ីនធឺណិត |
ក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិក First Solar និងក្រុមហ៊ុនផលិតកម្មចំនួន៦ផ្សេងទៀត បានចោទប្រកាន់ថា បណ្តាប្រទេសអាស៊ានទាំង៤នោះ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម កំពុងសម្រុកនាំចេញបន្ទះសូឡាថោកៗ ចូលទៅកាន់ទីផ្សារអាមេរិកដែលការណ៍នេះបានគំរាមកំហែងដល់ឧស្សាហកម្មក្នុងស្រុក។ក្រុមហ៊ុនផលិតបន្ទះសូឡារបស់សហរដ្ឋអាមេរិក ចំនួន៦ផ្សេងទៀត រួមមានដូចជា ក្រុមហ៊ុន Convalt Energy ក្រុមហ៊ុន Meyer Burger ក្រុមហ៊ុន Mission Solar ក្រុមហ៊ុន Qcells ក្រុមហ៊ុន REC Silicon និងក្រុមហ៊ុន Swift Solar ។ក្រុមហ៊ុនផលិតបន្ទះសូឡា របស់សហរដ្ឋអាមេរិកទាំងនេះបានស្នើឱ្យគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ ចេញសេចក្តីព្រមានថាឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យ ក្នុងស្រុកកំពុងជួបគ្រោះថ្នាក់ ដោយស្នើឲ្យក្រសួងពាណិជ្ជកម្ម ដាក់ពន្ធលើការនាំចូលបន្ទះសូឡាពីប្រទេសទាំង៤ខាងលើ ជាមធ្យោបាយដោះស្រាយ។ក្រុមហ៊ុនទាំងនោះបានចោទប្រកាន់ថាក្រុមហ៊ុនចិនកំពុងព្យា យាមគេចវេសពីការបង់ពន្ធនៅពេលនាំចូលបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក ដោយផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនទៅកាន់បណ្តាប្រទេសសមាជិកអាស៊ានទាំង៤។ទោះជាយ៉ាងណាក្តី នៅក្នុងឆ្នាំ២០២២ រដ្ឋបាលលោកប្រធា នាធិបតីJoe bidenបានប្រកាសលើកលែងពន្ធរយៈពេល២ឆ្នាំ លើការនាំចូលបន្ទះសូឡាមកពីប្រទេសទាំង៤ដោយសារតែការដាក់សម្ពាធពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងដែលបារម្ភអំពីការរំខាននៃការផ្គត់ផ្គង់។ ប៉ុន្តែ ការលើកលែងនោះ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤៕
Post a Comment